CamNews

ព័ត៌មានអន្តរជាតិ 

ព្រលឹងចុងសោះ ខណៈ យន្តហោះ Singapore Airlines រលត់ម៉ាស៊ីនទាំង ២ ស្ងាត់ឈឹង ពេលកំពុងហោះហើរ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ស្ថិតនៅក្រោមការ តាមដាននិងស៊ើបអង្កេត ពាក់ព័ន្ធនឹងករណី ឧបទ្ទេវហេតុ  រលត់ ម៉ាស៊ីនយន្តហោះ ទាំង ២ ម៉ាស៊ីន អំឡុងពេលហោះហើរ​ ដឹកអ្នកដំណើរ លើអាកាស ។


គួរបញ្ជាក់ថា យន្តហោះជូបឧបទ្ទេវហេតុខាងលើ មាន​​​  ជើង ហោះហើរ​ SQ836 ហោះពីសឹង្ហបុរី ទៅ កាន់ទីក្រុង សៀងហៃ ប្រទេសចិន អំឡុង យប់ថ្ងៃសៅរ៍ នោះបានជួបនឹងឧបទ្ទេវហេតុនៃគ្រោះថ្នាក់ រលត់ម៉ាស៊ិនយន្តហោះ នៅពេលដែលយន្តហោះ ជួបនឹងលក្ខខ័ណ្ឌ  អាក្រក់ ប្រឈមនឹងហានិភ័យ បើកកាត់ព្យុះភ្លៀង ។ ខណៈបើកកាត់ព្យុះភ្លៀង នៃលក្ខខ័ណ្ឌអាកាសធាតុអាក្រក់ម៉ាស៊ិនយន្តហោះ ប្រភេទ A330-300 ត្រូវបានកាត់ផ្តាច់ ស្របពេលដែល​ពីលុត ព្យាយាម  ក្នុងការ ដំណើរ ការម៉ាស៊ិន យន្តហោះឡើងវិញ រហូតទទួលបានជោគជ័យ ដោយចុះសំចត បាន   សម្រេច នៅគោលដៅរបស់ ខ្លួន ។

គួរបញ្ជាក់ថា យន្តហោះខាងលើ ផ្ទុកអ្នកដំណើរ   សរុប ១៩៤ នាក់  ។  បច្ចុប្បន្នភាព ក្រុមហ៊ុនគ្រប គ្រងការផលិតម៉ាស៊ីន Rolls-Royce   និង  Airbus កំពុងតែសហការណ៍រួមគ្នា ជាមួយនឹង ក្រុមហ៊ុន អាកាសចរណ៍ Singapore Airlines ក្នុងការស៊ើបអង្កេត  ហេតុការណ៍ គ្រោះថ្នាក់លើកនេះ   គួររំឮក ហេតុការណ៍ គ្រោះថ្នាក់ ម៉ាស៊ីនយន្តហោះ ទាំង ២ រលត់  ព្រមគ្នាយ៉ាងដូច្នេះ គឺជាហេតុការណ៍កម្រ នឹងកើតមានឡើង ក្នុង ឧស្សាហកម្ម   អាកាសចរណ៍ ប៉ុន្តែ   ពីលុត ត្រូវបានបង្វឹកជាពិសេស ដើម្បី ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501