កាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ទើបតែកន្លងទៅនេះ បណ្តា Forum ជាច្រើននៅប្រទេសចិន មាន
ការភ្ញាក់ផ្អើលមួយ ទៅលើរូបភាពមួយចំនួន ដែលអ្នកនិយមលេងអ៊ីនធឺណេតម្នាក់ បានបង្ហោះ
ឡើង។ តួឯកសំខាន់នៅក្នុងរូបភាពទាំងនោះ គឺជាគូស្នេហ៍ប្រុសស្រីមួយគូ ដែលកំពុងតែ ប្រព្រឹត្ត
អំពើអាសអាភាស នៅក្នុងទូទោងមួយ នៅទីសាធារណៈ ទាំងកណ្តាលថ្ងៃ មិនខ្ចីខ្មាសភ្នែកអ្នកដទៃ
ធ្វើដូចជាមិនមានមនុស្សនៅក្បែរទីនោះអីចឹង។
ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅក្នុងសួនកំសាន្តមួយកន្លែង ឯខេត្ត Zhejiang ប្រទេស
ចិន។ អ្នកបង្ហោះរូបភាពទាំងនោះ បាននិយាយឲ្យដឹងថា ពេលនោះគាត់កំពុងតែតម្រង់ជួរ ដើម្បីលេង
កម្សាន្តទោងវិល ជាមួយនឹងមនុស្សមួយក្រុមទៀត ដែលមកពីក្រុមហ៊ុនបណ្តុះបណ្តាល អ្នកបង្ហាញ
ម៉ូត។ ទំនងប្រហែលជាពួកគេ បបួលគ្នាដើរលេង បន្ទាប់ពីហ្វឹកហាត់សមរួច។ បើទោះជាពេលនោះ
មានមនុស្សច្រើនបន្តិច ប៉ុន្តែគាត់នៅតែចាប់អារម្មណ៍ឃើញមានបុរសម្នាក់ ដែលទំនងជាប្រធានក្រុម
បានឡើងជិះទោង ជាមួយនឹងនារីបង្ហាញម៉ូតម្នាក់ ស្លៀកសំពត់ដ៏ខ្លី យ៉ាងសិចស៊ី។
បុរសខាងលើ បានបន្តឲ្យដឹងទៀតថា ពេលទោងវិលនោះ ឡើងទៅខ្ពស់ គាត់បានឃើញគូស្នេហ៍មួយគូ
នេះ បានអោបគ្នាយ៉ាងស្និទ្ធស្នាលបំផុត។ បន្ទាប់មក ទោងដែលពួកគេកំពុងជិះនោះ ស្រាប់តែរង្គើខុស
ពីធម្មតា ដែលធ្វើឲ្យបុរសម្នាក់នោះ មិនចាប់អារម្មណ៍ មិនបាន។ គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅពេលដែលបានឃើញ អ្នកទាំងពីរនោះ បានរួមភេទ ទាំងកណ្តាលថ្ងៃ នៅក្នុងទូទោងនោះ។ សកម្ម
ភាពនេះ ពួកគេបានបន្តប្រព្រឹត្តរយះពេលប្រហែល ៧ - ៨នាទី ទើបឈប់។ ពេលដែលពួកយើង ចុះមក
ដល់ដីវិញ គូស្នេហ៍មួយគូនោះ បានសម្រួលរៀបចំខោអាវ ឲ្យដូចធម្មតាវិញ ហើយធ្វើហាក់ដូចជាគ្មាន
រឿងអ្វីកើតឡើងដូច្នេះដែរ៕
ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ afamily