បុរស៥នាក់ឈរអន្ទះអន្ទែងខាងក្រៅ បន្ទប់សម្រាលកូនរបស់មន្ទីរពេទ្យឯកជនមួយ ដើម្បីចាំស្តាំដំណឹងប្រពន្ឋរបស់ខ្លួន ដែលកំពុងសម្រាលកូននៅខាងក្នុង ។ មួយសន្ទុះគិលានុបដ្ឋាយិការម្នាក់ បានបើកទ្វាបន្ទប់ ចេញមកផ្តល់ដំណឹងល្អ ដល់បុរសទាំងអស់នោះ ។នាងនិយាយ ជាមួយបុរសទី មួយ
គិលានុបដ្ឋាយិការ៖ សូមជួយត្រេកអលោក ប្រពន្ឋលោកសម្រាលបានកូនភ្លោះ !
បុរសទី ១៖ (លោតកញ្ឆេងដោយការត្រេកអរ) ខ្ញុំជាបុគ្គលិកសន្តិសុខនៅអាគារភ្លោះ អញ្ចឹងបានជាប្រពន្ឋខ្ញុំសម្រាលបានកូនភ្លោះ ពិតជាអស្ចារ្យមែន
បន្ទាប់មក នាងគិលានុបដ្ឋាយិការ និយាយជាមួយបុរសទី២
គិលានុបដ្ឋាយិការ៖ ចំណែកលោកបានធ្វើជាឳពុកកូនស្រីស្អាត ច្រឡឹងបីនាក់ !
បុរសទី ២៖ (លោតកញ្ឆេងដោយការត្រេកអ ដូចបុរសទី១ដែរ ) ខ្ញុំក៏អញ្ចឹងដែរ! ខ្ញុំជាបុគ្គលិកសន្តិសុខ ក្រុមឈូករ័ត្ន ៣ អញ្ចឹងបានជាប្រពន្ឋរបស់ខ្ញុំ បង្កើតកូនអោយខ្ញុំម្តងកូនស្រីដល់ទៅ ៣នាក់ ។
នាងគិលានុបដ្ឋាយិការ សើចញឹមៗ បែទៅបុរសទី៣
គិលានុបដ្ឋាយិការ៖ ចំណែកប្រពន្ឋលោកសម្រាលបានកូនបួននាក់ ប្រុស២ ស្រី២ សូមជួយត្រេកអរ! បុរសទី៣ទះដៃផូងៗ
បុរសទី ៣៖ យី! នេះជាភាពគាប់ជូនមែនទែន ខ្ញុំជាម្ចាស់សណ្ឋាគារ ផ្កាយ៤ អញ្ចឹងបានជាខ្ញុំបានកូនម្តងបួននាក់ ។ ឃើញបុរសទី ១ និងទី២ និងទី៣រីករាយដូចនេះ បុរសទី៤ក៏បានសួរទៅគិលានុបដ្ឋាយិកា
បុរសទី ៤៖ចុះប្រពន្ឋរបស់ខ្ញុំសម្រាលបានកូនប៉ុន្មាននាក់ដែរ?
គិលានុបដ្ឋាយិការ៖ ចាស ប្រពន្ឋរបស់លោកសម្រាលបានកូនដល់ទៅ ៧នាក់ឯណោះ អស្ចារ្យមែន ចុះលោកធ្វើការនៅឯណាដែរ?
បុរសទី ៤៖ ខ្ញុំធ្ចើការនៅក្រុមហ៊ុន Seven Up!
ស្រាប់ពេលនោះបុរសទីប្រាំស្រែកឡើង៖
បុរសទី ៥៖ ខ្ញុំមិនជឿទេ ...មិនជឿថាក្នុងលោកនេះមានរឿងគាប់ជួនគ្រប់គ្នាទេ ។ ប្រសិនបើអឹច្ចឹងមែនរលាយហើយខ្ញុំ ...ទោះខ្ញុំជាមហាសេដ្ឋីក៏រលាយអស់ដែរ ។
បុរសទី ១ ទី២ ទី៣ និងទី៤បានសួរព្រមគ្នា៖ លោកធ្វើការនៅក្រុមហ៊ុនណាដែរ?
បុរសទី ៥៖ ខ្ញុំអត់ធ្វើការនៅក្រុមហ៊ុនណាទេ ខ្ញុំជាអ្នកដឹកនាំរឿងហើយរឿងដែលខ្ញុំដឹងនាំថតនោះ ទើបតែចប់ម្សិលមិញនោះឯង ។ប្រសិនបើខ្ញុំជួបភាពចៃដន្យដូចពួកលោកដែរ ខ្ញុំត្រូវបានកូនម្តងដល់ទៅ ១០១នាក់ឯណោះ រកលុយចិញ្ចឹមមិនឈ្នះទេ ព្រោះរឿងរបស់ខ្ញុំមានចំណងជើងថា"ឆ្កែ១០១ក្បាល"។ និយាយរួចហើយបុរសទីប្រាំបានរត់ចេញពីមន្ទីរពេទ្យយ៉ាងលឿនបាត់ទៅ ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke