ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើងបានបើកការ វាយប្រហារ សណ្ឋាគារ មួយកន្លែងដែលប្រមុំផ្តុំទៅ ដោយ ភ្ញៀវអឺរ៉ុបនៅកណ្តាលទីក្រុង Ouagadougou ប្រទេស Burkina Faso ឈានទៅចាប់ជម្រិត មនុស្ស ធ្វើជាចំណាប់ខ្មាំង និងបានសម្លាប់មនុស្សហោចណាស់ ២០ នាក់ ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក អោយដឹងថា រថយន្តពីរគ្រឿងបានបំផ្ទុះគ្រាប់បែក អត្តឃាតនៅខាងក្រៅសំណង់អាគារសណ្ឋាគារ Splendid វេលាម៉ោង ៧ និង ៣០ នាទីយប់ (ម៉ោង ក្នុងស្រុក Burkina Faso) ។ ក្រោយមកទៀត ក្រុមឧក្រិដ្ឋជន ៣ ទៅ ៤ នាក់ ប្រដាប់ ដោយអាវុធ និងបិទម៉ាស់មុខនោះ បានសម្រុកចូល សណ្ឋាគារ Splendid ដែល មានភ្ញៀវស្នាក់នៅ ដូចជា ភ្ញៀវ ទេសចរអឹរ៉ុប និងបុគ្គលិកអង្គការសហប្រជាជាតិ ។ លោក Robert Sangare អគ្គនាយកគ្រប់គ្រង សណ្ឋាគារ អោយដឹងថា ហោចណាស់ មនុស្ស ២០នាក់បាន ស្លាប់ បាត់បង់ ជីវិត ខណៈ ១៥នាក់ ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។ បន្ថែមពីលើនេះ ប្រភពឲ្យដឹងថា ប្រតិបត្តិការ ចេញជួយ រំដោះចំណាប់ខ្មាំង បានធ្វើឡើង ខណៈផ្នែកខ្លះនៃសណ្ឋាគារ រងនូវការឆាបឆេះ ។
រដ្ឋមន្រ្តីក្រសួងការបរទេស Alpha Barry ឲ្យដឹងថា លោកនឹងមិនអនុញ្ញាត អោយមានចំណាត់ការ ជំនួយពីយោធាបារាំងនោះទេ ឆ្លើយតបនឹងការវាយប្រហារលើកនេះ ។ ក្រុមឧទ្ទាម មួយក្រុមដែល មានទំនាក់ទំនងជាមួយនឹងក្រុម អាល់កៃដា Islamic Maghreb អះអាង ថា ខ្លួន នៅពីក្រោយការ វាយប្រហារលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី