CamNews

ម៉ូតូ 

ម៉ូតូ Kawasaki ចិន តំលៃត្រឹមតែ £២០០០


ក្រុមអ្នករចនាម៉ូតូជនជាតិអ៊ីតាលី បានរចនាម៉ូតូ Kawasaki Z-K250  សំរាប់ទីផ្សារប្រទេស
ចិនដែលលក់ក្នុងតំលៃត្រឹមតែ £២០០០ ប៉ុណ្ណោះ។ វាគ្រាន់តែជាគំរោងមួយនៅឡើយ ប៉ុន្តែ
គេរំពឹងថាវានឹងក្លាយជាម៉ូតូដែលមានតំលៃថោកបំផុត   បើសិនជាម៉ូតូនេះត្រូវបាននាំចេញ
ទៅទីផ្សារប្រទេសអង់គ្លេស។

អ្នករចនាជនជាតិអ៊ីតាលីម្នាក់ឈ្មោះ  Nico Butti  បាននិយាយថា ទោះបីជាម៉ូតូនេះនឹងត្រូវ
បានផលិតសំរាប់លក់នៅទីផ្សារប្រទេសចិនមែន  ប៉ុន្តែការរចនាម៉ាស៊ីន នឹងធ្វើឡើងឲ្យដូច
នឹងស្តង់ដាអឺរុបផងដែរ។ មានន័យថា ត្រូវធ្វើឲ្យស្របនឹងស្តង់ដាអឺរុប ប៉ុន្តែប្រជាជនចិនអាច
មានលទ្ធភាពទិញជិះបាន៕

ដោយ៖ រិនដូ

ប្រភព៖ motorcyclenews