CamNews

ព័ត៌មានអន្តរជាតិ 

យុវតីក្រមុំ ស្អាតខ្លាំង វ័យ ១៩ ឆ្នាំ ស្លាប់មួយចំហៀងខ្លួន ក្រោយធ្លាក់ពី លើផ្សារទំនើប ដោយអាថ៍កំបាំង

ព័ត៌មានអន្តរជាតិ ៖ យុវតី វ័យក្មេង ជនជាតិម៉ាឡេស៊ី បច្ចុប្បន្នភាពនាងស្លាប់មួយចំហៀងខ្លួនបាត់ ទៅហើយ  ក្រោយគ្រោះអកុសលធ្លាក់ពី ផ្សារទំនើប The Verge ដោយអាថ៍កំបាំងបំផុត អំឡុងខែ តុលាកន្លងទៅនេះ នៅក្នុងប្រទេសសឹង្ហបុរី។


សារព័ត៌មានក្នុងស្រុក Shin Min Daily News ធ្វើសេចក្តីរាយការណ៍អោយដឹងថា យុវតីស្រី វ័យ១៩ ឆ្នាំមកពី Penang ត្រូវបានគេដឹងថា បានធ្លាក់ចុះពី  កន្លែង សំចតរថយន្តផ្សារទំនើបខាងលើ វេលា ទាបភ្លឺ អំឡុងថ្ងៃ ៣ ខែតុលាកន្លងទៅ ។ បើទោះបីជានាងមានសំណាងពិតប្រាកដមែន ពីការធ្លាក់ ចុះដោយមិនបានស្លាប់បាត់បង់ជីវិតនោះ    ប៉ុន្តែ នាង មិនអាចគេចផុតពីការរងគ្រោះ រងរបួសធ្ងន់ បាននោះទេ ពោល នាងរបួសបាក់ឆ្អឹងជំនីរ និងខួរក្បាល ដែលជាហេតុបណ្តាលអោយនាង ស្លាប់ មួយចំហៀងខ្លួនតែម្តង ។ ច្រើនជាងនាងនេះ នាង Yang  បាន  បាត់បង់ការចង់ចាំ និងមិនអាចនិ យាយបានថែមទៀតផង គួរអោយសង្វេគណាស់ ។


សារព័ត៌មាន Sin Chew Daily ចុះផ្សាយងោយដឹងថា    ជនសង្ស័យ ៣ នាក់ ៣ នាក់ ត្រូវបានចាប់ ឃាត់ខ្លួន ពាក់ព័ន្ធនឹងការសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការធ្លាក់យុវតី  វ័យក្មេង វ័យ ១៩ ឆ្នាំខាង លើ ប៉ុន្តែដំណើរការនៃការស៊ើបអង្កេត ត្រូវបានផ្ទាកនាពេលបច្ចុប្បន្នភាព  ខណៈពេលដែលជនរង គ្រោះមិនទាន់អាចផ្តល់ចម្លើយបំភ្លឺបានទាល់តែសោះ ។ បច្ចុប្បន្នភាព ជនរងគ្រោះបានត្រលប់ទៅ កាន់ស្រុកកំណើត Penang និងកំពុងតែសម្រាកព្យាបាលជម្ងឺនៅទីនោះ បន្ទាប់ពីសម្រាកព្យាបាល ជម្ងឺច្រើនជាង១ខែ រួចទៅហើយ នៅឯមន្ទីរពេទ្យ Tan Tock Seng ។

គ្រួសារនាង Yang បច្ចុប្បន្នភាព កំពុងតែជូបបញ្ហាប្រឈមជាខ្លាំង  ជាមួយ នឹងការចំណាយថ្លៃព្យា បាលនាង Yang ខណៈឪពុកម្តាយរបស់នាង សង្ឃឹមថា នឹងមានការរៃអង្គាស ប្រាក់បាន ប្រមាណ ៩៨០០០ ដុល្លារសឹង្ហបុរី ដើម្បីយកទៅចំណាយលើថ្លៃព្យាបាលរបស់នាង នៅឯ មន្ទីរពេទ្យ សឹង្ហបុរី សារព័ត៌មានក្នុងស្រុក ម៉ាឡេស៊ីអោយដឹងថា នាង Yang គឺ  ជា  កូនស្រីតែមួយគត់នៅក្នុងគ្រួសារ មាន ទឹកចិត្ត កត្តញ្ញូ សុខចិត្តផ្លាស់ទីមកធ្វើការនៅក្នុងប្រទេស សឹង្ហបុរី  ដើម្បី  ផ្គត់ផ្គង់ក្រុមគ្រួសារ របស់នាង ក្រោយពីឪពុករបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងខែ   ឧសភា  ឆ្នាំ ២០១៤ កន្លង ទៅនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode