CamNews

យានយន្ត 

យន្តហោះល្បឿនលឿនជាងសម្លេងដល់ទៅ 6 ដងរបស់ US ធ្លាក់ចូលសមុទ្រ បន្ទាប់ពីការហោះសាកល្បង

កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បាន​  និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យន្តហោះ​សាកល្បង​គ្មាន
​មនុស្ស​
បើក​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ហោះហើរ​  ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ប្រាំ​
មួយដង​នោះបាន​
ផ្ទុះ​ជា​បំណែក​នៅលើ​ មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​នៅ
ក្នុង​ការហោះហើរ​ សាក
ល្បង​របស់​យោធា​ដោយសារតែ​ស្លាប​បញ្ជា​ខូច ។​

​កងទ័ពអាកាស​បាន​   និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា   បញ្ហា​នៅលើ​ស្លាប​យន្តហោះ​ធុន
Waverider ឬ  X-51A  នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ការធ្វើ​តេស្ត​ហោះហើរ​កាលពី​ថ្ងៃ​អង្គារ គឺ​តែ
១៦ វិនាទី​ប៉ុណ្ណោះ​បន្ទាប់ពី​យាន​រ៉ុក្កែត​នៅលើ​យន្តហោះ​បញ្ជា​ពី​ចម្ងាយ​ ត្រូវបាន​បញ្ឆេះ​ដើម្បី​រុញ​យន្ត
ហោះ X-51A ឲ្យ​ទៅមុខ ។​

សេចក្តីថ្លែងការណ៍​និយាយថា  ១៥  វិនាទី​ក្រោយមក    នៅពេលដែល​យន្តហោះ X-51A ផ្តាច់​ចេញ
ពី​យាន​រ៉ុក្កែត វា​ក៏​បាត់បង់​ការបញ្ជា​ដោយសារតែ "​ស្លាប​បញ្ជា​ខូច​" ។ ការហោះហើរ​បាន​សរុប​ត្រឹមតែ
៣១  វិនាទី​នេះ​គឺ​វា​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​គោលដៅ​របស់​យោធា​ដែល​ចង់​ធ្វើ​ឲ្យ​  យន្តហោះ   X-51A
ហោះ​ឲ្យ​បាន​តិច​ក៏​ប្រាំ​នាទី​នោះ ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ksn-news


Tags: international news strange entertainment