ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេ
ហទំព័របរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនផលិតស្រាក្រហម
ថ្លៃ ត្រូវបានរកអោយឃើញថា បានលួចចាក់បំពេញនូវស្រាតម្លៃថោក (cheap alcohol) ចូលទៅ
ក្នុងដបស្រារបស់ខ្លួន។
បន្ទាប់ពីបានបើកយុទ្ធនាការស៊ើបអង្កេត អស់រយៈកាលប្រមាណជាង ១៨ ខែ ក្រុមមន្រ្តីប៉ូលីស
បានបញ្ជាក់អោយដឹងថា ឈ្មួញ Laboure-Roi ( Laboure-Roi traders ) បានផលិតស្រា Nuits
Saint George ដោយបានលួចលាយជាមួយស្រាក្រហមផ្សេងទៀត ដែលមានតម្លៃថោកមាន
លក់នៅលើទីផ្សារ។
គួរបញ្ជាក់ផងដែរថា ប្រភេទស្រាក្រហម Nuits Saint George ត្រូវបានលក់ដាច់ដល់ទៅ២ លាន
ដបឯណោះ ក្នុងអំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ខណៈពេលដែលអតិថិជនមានជំនឿទុកចិត្តទៅ
លើក្រុមហ៊ុនផលិតស្រាក្រហមដ៏ធំលំដាប់ទី ៣ របស់ពិភពលោក Laboure-Roi ក្នុងការនាំយក
នូវវត្ថុធាតុដើមមកពី Chateau ក្នុងការផលិត។
ទន្ទឹមនឹងនោះ ក៏មានការចាប់ឃាត់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រាក្រហម Laboure-Roi
គឺលោក Armando វ័យ ៨២ ឆ្នាំ និង Louis Cottin វ័យ ៨៣ ឆ្នាំ តែក្រោយមកក៏មានការដោះលែង
ទៅវិញ ស្របពេលដែលអាជ្ញាធរមានសមត្តកិច្ច បានរឹបអូសដបស្រាទាំងនោះ និងតម្រូវអោយ
បង់ពន្ធជាការពិន័យថែមទៀតផង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ newstoday