CamNews

តារា 

មិនគួរឲ្យជឿទាល់តែសោះថា Floyd ចេះឱនលំទោន សុំទោស ហើយស្គាល់ពីកំហុសរបស់ខ្លួន

ព័ត៌មានកីឡា៖ ស្ទើរតែគ្មាននរណាម្នាក់ហ៊ានជឿជាក់ឡើយ ថា កីឡាករប្រដាល់ជនជាតិ អាមេរិក ល្បីថាមុខឌឺឈ្មោះ Floyd Mayweather ជាមនុស្សចេះឱនលំទោន គោរពអ្នកដទៃ និងស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្ដខុស។ ប៉ុន្ដែមិនអាចថាត្រូវដែរ ដោយទន្ទឹមគ្នានេះ កាលពីម្សិលមិញ ក៏មានការអត្ថធិប្បាយរៀប​រាប់យ៉ាងច្រើន លើបណ្ដាញទំនាក់ទំនងសង្គម Facebook Floyd Mayweather អំពីការសុំខមាលទោស កំហុស​​ដែលបានធ្វើឡើង រហូតមកទល់ពេលនេះ។ ខាងក្រោមនេះគឺជាសេចក្ដីអធិប្បាយ ដែលដកស្រងចេញពី គេហទំព័រ Facebook៖ 

"ជាការពិតណាស់ ខ្ញុំពិតជាសប្បាយរីករាយនឹងការគាំទ្រ ស្រលាញ់ពីមិត្ដភក្ដិជុំវិញខ្លួន ដែលបានផ្ដល់ឲ្យខ្ញុំនៅពេលនេះ ខ្ញុំក៏ស្ញប់ស្ញែងនឹងឆាកជីវិតដ៏ថ្លៃថ្លាដែលជាលទ្ធផលនៃការងារដ៏លំបាករបស់ខ្ញុំដែលបាន​ផ្ដល់​​ឲ្យខ្លួនខ្ញុំ ហើយលើសពីនេះទៀត ខ្ញុំក៏សប្បាយចិត្ដនឹងការធ្វើដំណើរ លើពិភពលោកជាមួយកូនៗ​សម្លាញ់​​​ផងដែរ ។ មានរឿងជាច្រើន ដែលវាពិតជាមានន័យសំខាន់បំផុតចំពោះរូបខ្ញុំ ហើយវាក៏បានក្លាយជារនាំង​ដ៏រឹងមាំបំផុតជួយទប់ស្កាត់ភាពអវិជ្ជមានដែលកើតឡើង និងមិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយពង្រឹង ថាម​ពលរបស់ខ្ញុំឲ្យសម្រេចបាននូវអ្វីដែលខ្ញុំត្រូវការ ជាពិសេសមនុស្សដែលផ្ដល់សុភមង្គលពិតប្រាកដមកលើខ្ញុំ​។ ជាមួយគ្នានោះផងដែរ នូវអ្វីដែលខ្ញុំលើកឡើង ខ្ញុំក៏សូមធ្វើការអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើង កន្លងមក ដែលមនុស្សគ្រប់គ្នាយល់ថាមិនត្រឹមត្រូវ ។ នៅពេលនេះ ខ្ញុំក៏បានយល់ច្បាស់ផងដែរ នូវឥរិយាបថរបស់ខ្ញុំ ដែលមានកន្លងមក ក្រោយមកខ្ញុំក៏តែងតែឆ្លុះបញ្ចាំងមកលើខ្លួនខ្ញុំផងដែរ ហើយខ្ញុំក៏យល់​ថា វាមិនមែនជាទង្វើរល្អនោះទេ។​ ការបោះចោលដំថ្មគឺជាសញ្ញាមួយនៃភាពទន់ខ្សោយ តែខ្ញុំបែជាយល់ថា​គឺជា ភាពខ្លាំងទៅវិញ។ ទៅដល់អ្នកគាំទ្រទាំងអស់ ភាពស្មោះត្រង់ និងការគាំទ្ររបស់អ្នក ដែលមានរយៈពេល ២០​ដ៏អស្ចារ្យ​មកនេះ ខ្ញុំសំុពេលមួយដ៏ខ្លីដើម្បីសម្រេចគម្រោងរបស់ខ្ញុំ ឲ្យឈានទៅដល់​កម្រិតកំពូល​ហើយខ្ញុំនិងសន្យាថា និងវិលមកជួបអ្នកវិញនៅលើសង្វៀនប្រកួត ថ្ងៃទី ១២ខែកញ្ញា ខាងមុខនេះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ facebook

 


Tags: boxing news Manny Pacquiao Floyd