ការថែរក្សាស្បែកមិនមែនមាន តែចំពោះសម្រាប់តែស្រ្តី ទាំងអស់នោះទេ បុរសក៏ត្រូវថែរក្សាស្បែកមុខនិង ចិញ្ចឹមស្បែកមុខដូចជាស្ត្រីផងដែរ។
មុនពេលដែលអ្នកចាប់ផ្តើមថែរក្សាស្បែកជាប្រចំា អ្នកត្រូវដឹងពីប្រភេទស្បែកមុខរបស់អ្នក ជាមុនសិន ថាវាជាប្រភេទស្បែកមុខមានខ្លាញ់ ធម្មតា ស្ងួត ឬជំាំដោយកំដៅថ្ងៃ។ នៅពេលអ្នកដឹងពីប្រភេទស្បែកមុខរបស់អ្នកហើយ អ្នកនិងត្រូវស្វែងរកផលិតផលអ្វីដែលអ្នកគួរប្រើ និងវិធីប្រើ ព្រមទាំងពិនិត្យមើលថាវាមានខ្លាំងដូច ផលិតផលរបស់ស្រ្តីនោះទេ។
ខាងក្រោមនេះគឺជាចំណុចខ្លះដែរអ្នកគួរដឹង?
១.ចាប់ផ្តើមដោយការលាងសម្អាតមុខ៖ ប្រសិនបើអ្នកខ្ចិលមិនចងធ្វើអ្វីទេនោះការលាងសម្អាតមុខគឺជាកត្តាសំខាន់បំផុតដែលអ្នកអាចធ្វើបាន។ ចូរស្វែងរកផលិតផលលាងមុខ ដែលសមជាមួយនិងស្បែករបស់និងប្រើវារហូតទៅ។ បើអាចធ្វើទៅបានគួរចៀសវាង ប្រើសាប៊ូដុំដលាងមុខព្រោះវាអាចធ្វើឲ្យស្បែកមុខ យើងស្ងួត។សាប៊ូគួរប្រើត្រង់បរិវេណកចុះមកក្រោមបានហើយ។ត្រូវជ្រើសរើសក្រែមថែរក្សាស្បែក ប្រសិនបើអ្នកមានស្បែកស្ងួតនិងមាន ជាតិប្រេងច្រើនលើស្បែក ប៉ុន្តែមិនត្រូវប្រើច្រើនដងពេកទេ។
២.បំបាត់ស្បែកងាប់៖ ការជម្រុះស្បែកងាប់កោសិការស្បែកងាប់ចេញគឺជាកត្តាសំខាន់បំផុត វាថែមទាំងជួយដល់ចលនាឈាមរត់ បានស្រួលធ្វើឲ្យស្បែករបស់អ្នកមានសភាពភ្លឺ និងមានសុខភាពល្អ។តាមការសិក្សាថ្មីបានបង្ហាញឲ្យឃើញថា កត្តាដែលអាចឲ្យ បុរសមាន ស្បែក វ័យក្មេងជាងវ័យ គឺការលាងសម្អាត និងជម្រុះស្បែកចាស់ឲ្យបានរាល់ថ្ងៃដូចគ្នាទៅនិងការកោពុកមាត់។
៣.ក្រែមការពារកម្តៅថ្ងៃ៖ អ្នករាល់គ្នាយល់ថាក្រែមការពារកម្តៅថ្ងៃគឺជាវត្ថុសំខាន់បំផុតសម្រាប់រក្សាសុខភាពស្បែក។វាមានប្រសិទ្ឋភាពល្អ ប្រសិនបើអ្នកចេះប្រើវា បានត្រឹមត្រូវ។ ក្រែមប្រភេទ SPP 15 ជាក្រែមល្អបំផុតសម្រាប់ការប្រើលើកដំបូង។វាអាចលាបវាឲ្យបានរយៈពេលមួយម៉ោងគន្លះ មុនពេលចេញទៅក្រៅផ្ទះប្រសិនបើអ្នកចេញទៅក្រៅយូរ អ្នកអាចប្រើក្រែមប្រភេទ SPP 30។
៤.តើត្រូវកោរឬ កាត់ពុកមាត់៖ ពុកមាត់ពុកចង្កាគឺជារឿងធម្មតាសម្រាប់មនុស្សបុរស។ អ្នកមិនចំាបាច់កោរជាញឹកញាប់ក៏បាន ប៉ុន្តែបើអ្នកចងកាត់និងកោរចេញ ត្រូវជ្រើសរើសឡាមណាដែលស័ក្តិសម និង ហ្វូមលាបសម្លាប់មេរោគ បាក់តេរី បន្ទន់គល់រោម និង រក្សាស្បែកឲ្យទន់ ។ អ្នកគួរបញ្ឍប់ការប្រើផលិតផលកោរពុកមាត់ណាដែលមានសារធាតុអាល់កុល ដែលអាចឲ្យដាច់រលាត់ស្បែក ត្រង់បរិវេណកោរ។
៥.ការធ្វើឲ្យស្បែកមានសំណើម៖ ជាទូទៅបុរសមានប្រភេទស្បែកខ្លាញ់ជាងស្រ្តីបុរសមានសភាពស្បែកជ្រួញជាស្រ្តី។ក្រែមជួយផ្តល់ សំណើមដល់ស្បែកគឺពិតជាអាចជួយអ្នកបានខ្លះ ក្រែមមួយចំនួនមានបញ្ចូលជាតិប្រេងបន្លែដែលល្អ សម្រាប់ស្បែកមិនធ្វើឲ្យរន្ឋញើស កកស្ទះនោះទេ។ ប៉ុន្តែអ្នកមិនចំាបាច់ចំណាយលើគ្រឿងសម្អាង និង ក្រែមទាំងអស់នេះច្រើនពេកនោះ។ ការចេះថែរក្សាស្បែកគឺជា ទម្លាប់ល្អ អ្នកអាចឈានជំហានដំបូងសិន បើអ្នកមិនធ្លាប់ពីមុន ថាតើវាមានលទ្ឋផលប្រសើដែរឬទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង