CamNews

យល់ដឹង 

ប្រើ​ដៃ​ជាស​ញ្ញា គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​ល្អ​អាច​ទៅជា អាក្រក់

អ្នក​ប្រហែលជា​ធ្លាប់បាន​ប្រើប្រាស់​សញ្ញា​អ្វីមួយ​ដោយ​ដៃ ដូចជា​សញ្ញា​ម្រាមដៃ​ពីរ សញ្ញា​លេខ សូន្យ ។ល។ ប៉ុន្ដែ សញ្ញា​ទាំងនេះ មាន​អត្ថន័យផ្សេងៗគ្នា ទៅតាម​តំបន់ និង​ប្រទេស​និមួយៗ ហើយ​ប្រសិន​មិនបាន​ស្វែងយល់​ត្រឹមត្រូវ អ្នក​អាច​នឹង​ជួប​បញ្ហា។

១/ សញ្ញា​លេខ​សូន្យ

នៅ​ជប៉ុន សញ្ញា OK នេះ មានន័យថា ប្រាក់


នេះ​គឺជា​សញ្ញា​ដែល​ត្រូវបាន​គេ​និយម​ប្រើ​ច្រើន​នៅ​អាមេរិក នា​ដើម​សតវត្ស​ទី ១។ កាល​ជំនាន់​នោះ មាន​ការយល់​ខុសគ្នា​មួយចំនួន អ្នកខ្លះ​យល់ថា ជាការ​សរសេរ​កាត់រ​បស់ ពាក់​“all correct” (អ្វីៗល្អ​ទាំងអស់) ប៉ុន្ដែ ក៏​តែង​ត្រូវបាន​គេ​សរសេរ​ខុស ជា oll correct” ។ ក្រៅពីនេះ ក៏មាន​គេ​យល់ថា ជា​“KO”  (knock-out)។ ប៉ុន្ដែ​អត្ថន័យ​របស់ សញ្ញា​លេខ​សូន្យ​នេះ គឺ “OK”” ហើយ​វា​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ នៅ​បណ្ដា​ប្រទេស និយាយ​ភាសា​អង់គ្លេស និង​បាន​រាលដាល​ពាសពេញ​ពិភពលោក។

ប៉ុន្ដែ សញ្ញា​នេះ មាន​អត្ថន័យផ្សេងៗគ្នា នៅតាម​ប្រទេស​នានា ៖

នៅ​បារាំង និង​ប៊ែ​ល​ហ្សិ​ក “OK” មានន័យថា ០ ឬ​មិនមាន​តម្លៃ។ នៅក្នុង​ហាង​នៃ​ប្រទេស​បារាំង នៅពេល​បុគ្គលិក សួរថា កន្លែង​អង្គុយ​របស់​អ្នក​បានល្អ​ទេ ហើយ​អ្នក​បញ្ចេញ​សញ្ញា OK នោះ​ពួកគេ​នឹង​ប្ដូរ​តុ​ឱ្យ​អ្នក​ភ្លាម។

នៅ​ជប៉ុន សញ្ញា “OK” មានន័យថា ប្រាក់។ ប្រសិន​អ្នកធ្វើ​ជំនួញ​នៅ​ប្រទេស​នេះ ហើយ​បញ្ចេញ​សញ្ញា “OK” ដែល​មានន័យ​ស្មើនឹង “យល់ព្រម” ឬ “ទទួលយក” នោះ ជនជាតិ​ជប៉ុន នឹង​គិតថា អ្នក​កំពុង​បញ្ចុះបញ្ចូល​ឱ្យ​ពួកគេ​ពុករលួយ។

នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ នេះ​គឺជា​សញ្ញា​មួយ​ដែល​មានន័យថា “មនុស្ស​ភេទ​ទី​ពីរ។ ចំណែក​ជនជាតិ​ទួរគី វិញ យល់ថា អ្នក​ហៅ​ពួកគេ​ជាម​នុស្ស​ភ្លើ។ នៅ​អារ៉ាប់ គេ​មិនសូវ​ប្រើ​សញ្ញា​នេះ ដោយសារតែ​វា​មានន័យ​ស្មើនឹង​ការ​គំរាម ឬ​ជេរប្រមាថ។

២/ សញ្ញា​មេដៃ​ឡើងលើ


នៅ​អូស្ដ្រាលី សញ្ញា​នេះ មានន័យថា អ្នក​កំពុង​សុំ​ដោយសារ​រថយន្ដ


នៅក្នុង​បណ្ដា​ប្រទេស ដូចជា អូស្ដ្រាលី អាមេរិក អាហ្វ្រិក​ខាងត្បូង សឹង្ហ​បុរី និង​ញ៉ូ​ហ្ស៊ី​ឡែ​ន  សញ្ញា​នេះ មានន័យ​បីយ៉ាង ៖ សុំ​ដោយសារ​រថយន្ដ យល់ព្រម និង​ជេរប្រមាថ។ នៅ​ប្រទេស​ក្រិ​ក សញ្ញា​មេដៃ​ផ្ដេក​ទៅមុខ មានន័យថា “ទៅឱ្យ​ឆ្ងាយ​ទៅ” ។
ទន្ទឹមនឹងនេះ សញ្ញា​ខាងលើ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បង្ហាញ​អំពី​អំណាច​របស់​អ្នកណាម្នាក់ នៅ​ចំពោះមុខ។

៣/ សញ្ញា​អក្សរ V


 
ជា​សញ្ញា​ជ័យជំនះ របស់​ប្រទេស​ភាគច្រើន


សញ្ញា​នេះ ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន នៅ​អូស្ដ្រាលី ញ៉ូ​ហ្ស៊ី​ឡែ​ន និង​អង់គ្លេស ដោយមាន​អត្ថន័យ​ជា​ពាក្យ​ជេរប្រមាថ ប្រសិន​បាតដៃ​បែរមក​ក្នុង។ ប៉ុន្ដែ នៅពេល​បាតដៃ​បែរ​ចេញ​ក្រៅ គឺ​មានន័យថា “ជ័យជំនះ” ។

ប៉ុន្ដែ នៅ​ប្រទេស​ខ្លះ បើទោះជា​សញ្ញា​អក្សរ V ដែល​បែរ​បាតដៃ​បែរ​ទៅ​ក្រៅ ឬ​មក​ក្នុង ក៏​មានន័យថា “ជ័យជំនះ” ដូច្នេះ នៅពេល​ជនជាតិ​អង់គ្លេស ប្រើ​សញ្ញា​នេះ​ដើម្បី​ជេរ​ជនជាតិ​ជាតិ​អាល្លឺម៉ង់ នោះ​អាចធ្វើឱ្យ​ជនជាតិ​អាល្លឺម៉ង់ សប្បាយចិត្ត។

ចំណែក​ប្រទេស​ខ្លះ នៅ​អឺរ៉ុប និង​អាស៊ីអាគ្នេយ៍ សញ្ញា​នេះ មានន័យ​ស្មើនឹង​លេខ “២” ។ ដូច្នេះ ប្រសិន​បុគ្គលិក​លាយ​ស្រា​ម្នាក់​នៅទីនេះ ត្រូវបាន​ជនជាតិ​អង់គ្លេស ឬ​អូស្ដ្រាលី ជេរប្រមាថ ដោយ​ប្រើ​សញ្ញា​នេះ នោះ​វា​ងាយ​យល់​ណាស់ នៅពេល​បុគ្គលិក​លាយ​ស្រា យក​ស្រា​ពីរ​កែវ​មក​ជូន។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មនុស្ស​ស្មោះត្រង់​នៅពេល​ព្រឹក នឹង​កុហក​នៅពេល​ល្ងាច

វិធីងាយៗ សុំមិត្តស្រី រៀបអាពាហ៍ពិពាហ៍ ប្រកបដោយ ភាពផ្អែមល្ហែម

ស្ពានខ្ពស់ជាងគេបំផុត លើពិភពលោក នៅប្រទេសបារាំង



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ KH