CamNews

យល់ដឹង 

វិធីងាយៗ សុំមិត្តស្រី រៀបអាពាហ៍ពិពាហ៍ ប្រកបដោយ ភាពផ្អែមល្ហែម

មុន​នឹង ​ឈានទៅដល់​ ការចាប់ផ្តើម​រៀប​គម្រោង​ពិធី​អាពាហ៍ពិពាហ៍ អ្នក​ត្រូវ​ចាប់ផ្តើម​ពី​ការ
សុំ​មិត្តស្រី​   រៀបអាពាហ៍ពិពាហ៍   ដោយ​ភាពផ្អែមល្ហែម  ភ្ញាក់ផ្អើល  រីករាយ និង ធ្វើឱ្យ ​នាង
​រំភើបចិត្ត ដែលធ្វើឱ្យនាង មិនអាចបំភ្លេច នូវទិដ្ឋភាពដ៏ល្អនេះ ជារៀងរហូតនៅក្នុងឆាកជីវិត
របស់អ្នកទាំងពីរ។  តើ​អ្នក   ​គួរធ្វើដូចម្តេច? ខាងក្រោមនេះ ជាអ្វី  ដែលអ្នកគួរតែធ្វើ  សំរាប់
គូស្នេហ៍ របស់អ្នក៖

១/ ចូរ​និយាយ​  ជាមួយ​នាង​ពី​រឿង​រៀបអាពាហ៍ពិពាហ៍ ​ជា​រឿង​សំខាន់ណាស់ ​ដែល​អ្នក​ទាំង
​ពីរ​ ត្រូវ​តែ​ត្រៀម​លក្ខណៈ ឱ្យ​រួចរាល់​ក្នុង​ការឈាន​ជើង ​ចូល​ក្នុងដំណាក់កាល​ រៀបអាពាហ៍
ពិពាហ៍​។

២/ រៀបចំគម្រោង សុំ​នាង​រៀបអាពាហ៍ពិពាហ៍  ក្នុង​ពេលវេលា​ណាមួយ​ ដ៏ល្អ ​  ឲ្យ​សមស្រប
​ក្នុង​ការ​ប្រារព្ធ​ពិធី​ អាពាហ៍ពិពាហ៍  ព្រោះ​គូ​ស្នេហា​ភាគច្រើន មិន​ចូល​ចិត្តការ​ភ្ជាប់ពាក្យ​ ទុក
​រយៈពេល​យូរ​ នោះទេ​។​

៣/ ធ្វើការ​ជ្រើសរើស​ចិញ្ចៀន​រៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍របស់អ្នក  ដើម្បីទទួល
បាន នូវចញ្ចៀនមួយ ដ៏ស្រស់ស្អាត និង ធ្វើឱ្យនាងពេញចិត្ត។

៤/ សុំ​នាង ​ រៀបអាពាហ៍ពិពាហ៍ ​  ដោយ​ប្រើ​វិធីសាស្ត្រ​ណា​  ដែល​ភ្ញាក់ផ្អើល​ ប៉ុន្តែ​ នាង​ ចូល​
ចិត្ត​ និង រំភើប។ ប្រសិន​បើ​ នាង​ជា​មនុស្ស​អៀនខ្មាស់   គម្រោង​សុំ​នាង​រៀបអាពាហ៍ពិពាហ៍​
ក្នុង​កម្មវិធី​សាធារណៈ​អាច​នឹង​មិន​បាន​សម្រេច​ នោះ​ទេ​។​

៥/ បន្ថែម​  លក្ខណៈពិសេស​នៅពេល​ ​ សុំ​នាង​រៀបអាពាហ៍ពិពាហ៍ ​ដើម្បី​ធ្វើឱ្យ​​ប្លែក​ ជាមួយ
នឹង​បរិយាកាស  ណាមួយ ដ៏ល្អ។ អ្នក ​ អាច​ច្រៀង​ចំរៀង ​ អាន​កំណាព្យ​   ឬ  តែង​កំណាព្យ​​
ឬ លេងហ្គីតា ដោយខ្លួនឯង រៀបចំ​ផ្ទះ​ ដើម្បីធ្វើឱ្យនាងរំភើបចិត្ត​។

៦/ បញ្ចូលវីដេអូ ដែលអ្នកបានថតទុកនៃសកម្មភាពរបស់អ្នក ដែលចង់សុំនាងរៀបអាពាហ៍
ពិពាហ៍ ទៅ Youtube បន្ទាប់មក ប្រាប់នាងថា អ្នកមានវីដេអូដ៏ពិសេសមួយ ចង់បង្ហាញនាង
ដើម្បីនាង ទទួលបានភាព ភ្ញាក់ផ្អើល និង រំភើប។

៧/ រក្សាទុកចិញ្ចៀនសុំនាងរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រអប់តូចមួយដ៏ស្រស់ស្អាត បន្ទាប់
មក   នាំនាងទៅទទួលទានអាហាររាត្រី  ក្រោមពន្លឺភ្លើងទៀន និង ស្តាប់បទចំរៀងរ៉ូម៉ែនទិច
តែពីរនាក់។​ ពេលទទួលទានអាហាររួចហើយយកចិញ្ចៀនចេញមក លុតជង្គង់ចុះ និយាយ
ពាក្យថា " រៀបការជាមួយបងបានទេ"៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ wedding.theknot


Tags: Knowledge romantic-ways-to-propose