CamNews

ព័ត៌មានអន្តរជាតិ 

ញាក់សាច់ ៖ យន្តហោះ ឆាបឆេះ វិនាទី នៅពេលចុះចត តើជីវិត អ្នកដំណើរ រាប់រយនាក់ នឹងទៅជាយ៉ាងណា ?

ព័ត៌មានអន្តរជាតិ ៖  ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ អះអាង បញ្ជាក់កាលពីម្សិលមិញនេះទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអោយដឹងថា  យន្តហោះ ប្រទេសបង់ក្លាដេស មួយគ្រឿង បានរងនូវការឆាបឆេះ ខណៈពេលដែលបានចុះចត នៅឯ   អាកាស យានដ្ឋានអន្តរជាតិ  Kathmandu​- based Tribhuvan International Airport (TIA) ប្រទេស នេប៉ាល់ ។


                                               បញ្ជាក់ ៖ នេះជារូបភាព ឯកសារ

ប៉ូលីសប្រចាំអាកាសយានដ្ឋាន អន្តរជាតិខាងលើ បានបញ្ជាក់ថា  កង់យន្តហោះ ខាងលើ បានឆាបឆេះ ឡើងមួយរំពេច វិនាទី នៃការចុះចត នៅវេលាម៉ោ  ង ២ រសៀល ស្របពេលដែលយន្តហោះខាងលើនេះ មានជើងហោះហើរ BG702      និង ជាយន្តហោះ  របស់ក្រុមហ៊ុន  អាកាសចរណ៍  Biman Bangladesh Airlines ។ ភ្លាមៗនោះ ក៏ មានកិច្ចអន្តរាគមន៍ ពីសំណាក់   ក្រុម ភ្នាក់ងារពន្លត់អគ្គីភ័យ ដោយគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង ពោលរំលត់ភ្លើង  បានទាំងស្រុង និង ជួយសង្គ្រោះអ្នកដំណើររាប់សិបនាក់ បានជោគជ័យ ។

ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់អោយដឹងថា យន្តហោះខាងលើ គ្រោងនឹងហោះត្រលប់ទៅក្រុង Dhaka ប្រទេស បង់ក្លាដេសវិញ វេលាម៉ោង ៣ និង ១០ នាទីរសៀល តែផែនការមួយនេះ   ត្រូវបានលុបចោល ដោយនៅក្នុងនោះ ក្រុមអ្នកជំនាញ មកពីប្រទេស បង់ក្លាដេស ក៏កំពុងតែធ្វើការ  ហោះហើរ មកកាន់អា កាសយានដ្ឋាន កើតហេតុខាងលើ ដើម្បីត្រួត ពិនិត្យមើល   យន្តហោះ  ថាតើ អាចហោះហើរបានឡើង វិញក្នុងរយៈពេលខ្លីឬក៏យ៉ាងណា ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Viral video Breaking news Bangladeshi Plane crash