CamNews

ព័ត៌មានអន្តរជាតិ 

ហ៊ានមែនទែន! អាយុទើប ១៧ ឆ្នាំសោះ ហ៊ានទាញកាំភ្លើងមកបាញ់គ្រូនិងសិស្សនៅក្នុងសាលា

អភិបាលខេត្តបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ ១០ នាក់ បានស្លាប់បន្ទាប់ពីសិស្សសាលាវ័យ ១៧ ឆ្នាំ ម្នាក់បានទាញកំភ្លើងមកបាញ់ទាំងខុសច្បាប់ នៅឯវិទ្យាល័យមួយឈ្មោះថា Santa Fe ក្នុងរដ្ឋ Texas នៅព្រឹកថ្ងៃនេះ ។ 

ប្រភពដដែលបានបន្តថា មនុស្ស ១០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងរួមមានទាំងមន្រ្តី ប៉ូលីស ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ។ ជាងនេះទៅទៀត មានគ្រូម្នាក់ក៏បានបាត់បង់ជីវីតផងដែរ ។ 

លោកអភិបាលក្រុងឈ្មោះ Greg Abbott បានថ្លែងថា នេះគឺជាបាញ់សម្លាប់យ៉ាងសាហាវដែលគាត់មិនធ្លាប់បានជួបនៅក្នុងប្រវត្តិសាស្រ្ត នៃរដ្ឋ Texas ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ជនសង្ស័យវ័យ ១៧ ឆ្នាំ ឈ្មោះ Dimitrios Pagourtzis ត្រូវបានគេឃុំឃាំង ដោយជាប់ពីបទសម្លាប់មនុស្ស ។ យោងតាមលោក Greg Abbott ជនសង្ស័យរូបនេះបានសរសេរក្នុងសៀវភៅកំណត់ត្រាថា ខ្លួនចង់ធ្វើការបាញ់ប្រហារ ហើយបន្ទាប់មកក៏សម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែនៅពេលដែលបន្ទាប់ពីធ្វើសកម្មភាពហើយនោះ ជនសង្ស័យបែរជាមកប្រគល់ខ្លួនឯងទៅឲ្យអាជ្ញាធរទៅវិញ ។

យោងតាមភ្នាក់ងារប៉ូលីស Santa Fe បានផ្តល់សេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យបានបាញ់មនុស្សច្រើននាក់ នៅក្នុងសាលាក្នុងគោលបំណងចង់សម្លាប់ពួកគេតែម្តង ។ 

ជនសង្ស័យឈ្មោះ Dimitrios Pagourtzis បានសារភាពថា ខ្លួនមិនបានបាញ់សម្លាប់ក្រុមសិស្សដែលខ្លួនចូលចិត្តនោះឡើយ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ជនសង្ស័យមិនធ្លាប់មានបទឧក្រិដ្ឋពីមុនមកនោះទេ ។ 

លោកអភិបាលបាននិយាយថា កាំភ្លើងដែលជនសង្ស័យបានប្រើប្រាស់ទំនងជារបស់ឪពុក Dimitrios Pagourtzis ។ 

លោក Abbott បានបន្ថែមថា គាត់នៅមិនទាន់មានព័ត៌មានច្បាស់ណាមួយនៅឡើយទេថា កាំភ្លើងដែលបានធ្វើសកម្មភាពជាឪពុករបស់ជនសង្ស័យដែលលួចយកទៅបាញ់ប្រហារសិស្សនៅក្នុងសាលា ឬយ៉ាងណានោះទេ ។ 

អាជ្ញាធរបាននិយាយថា គ្រឿងផ្ទុះក៏ត្រូវបានគេរកឃើញនៅសាលារៀនផងដែរ ហើយឧបករណ៍ដែលរួមបញ្ចូលទាំងស្រាក្រឡុកប្រភេទ Molotov ដែលត្រូវបានរកឃើញនៅក្នុងឡានផងដែរ ៕

ជនសង្ស័យវ័យ ១៧ ឆ្នាំ ឈ្មោះ Dimitrios Pagourtzis 











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ abcnews


Tags: International news