CamNews

ព័ត៌មានអន្តរជាតិ 

ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា

ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹងសោកនាដកម្ម  គ្រោះថ្នាក់ធម្មជាតិដ៏គួរអោយរន្ធត់
និងអាក្រក់បំផុតក្នុងឆ្នាំនេះ ខ្យល់ព្យុះ ហាយ៉ាន់ នៅឯប្រទេសហ្វីលីពីន បានធ្វើអោយមនុស្ស
ជាង   ១  ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត  ខណៈរាប់លាននាក់ផ្សេងទៀត  បាត់បង់ទីជម្រក
ដង្ហោយរកជំនួយសង្គ្រោះជាបន្ទាន់ ។

មិនថា  ក្រុងតូច ឬ ធំ តំបន់ទីប្រជុំជនតូច ឬ ក៏ ធំ​ នោះទេ  អោយតែចំគន្លងព្យុះកំណាចនេះ
វាយប្រហារកាត់នោះ ច្បាស់ណាស់ ច្បាស់ជាខ្ទេចគ្មានសល់នោះទេ តួយ៉ាងដូចជានៅតំបន់
ភាគកណ្តាលប្រទេសនេះជាដើម រងនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង ដោយសារ
តែកម្លាំងខ្បល់បោកបក់ដ៏មានឥទ្ធិពល ដែលមានល្បឿនដល់ទៅ ៣២០ គ.ម ក្នុងមួយម៉ោង
យ៉ាងណាមិញ  ទំព័រសារព័ត៌មានយើងខ្ញុំ  កាលពីព្រឹកមិញនេះ  បានចេញផ្សាយម្តងរួចមក
ហើយនូវបណ្តារូបភាព    ស្តីពីទិដ្ឋភាពរួមនៅឯភូមិភាគកណ្តាលប្រទេសហ្វីលីពីន  មុននឹង
ក្រោយមានការវាយប្រហារ ។  យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ​ ជាថ្មីម្តងទៀត ទំព័រ
យើងខ្ញុំ      សូមបង្វែរអារម្មណ៍ទស្សនិកជនទាំងអស់គ្នា ​ ងាកក្រឡេកមកមើលនូវបណ្តារូប
ភាពស្តីពី ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា។ ខាង
ក្រោមជាបណ្តារូបភាព ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Typhoon Haiyan Philippines Asia Natural Disaster