ព័ត៌មានអន្តរជាតិ ៖ ធ្លាប់តែលឺចោរលួរ ឆក់ តាមទីសាធារណៈ ក៏ដូចជា តាមផ្សារទំនើប
ដោយឡែក នាពេលនេះ បើយោងតាមប្រភពសារព័ត៌មានបរទេស straitstimes បានគូស
បញ្ជាក់អោយដឹងថាលោក Li Xiangyang ត្រូវបានចាប់ឃាត់ខ្លួន ក៏ដូចជាផ្តន្ទាទោសអោយ
ជាប់ពន្ធនាគារដល់ទៅ ៩ ខែ ពីបទលួចកាបូប Laptop អ្នកធ្វើដំណើរដូចគ្នានោះ។
គួរបញ្ជាក់ផងដែរថា លោក Li Xiangyang គឺជាអ្នកជំនួយប្រុសជនជាតិចិន ដែលមានវ័យ
៤៤ ឆ្នាំ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ខណៈពេលដែលមានការតាម
ដានស៊ើបអង្កេត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនជាប់ចោទហើយនោះ លោក Xian-
gyang ក៏បាននិយាយសារភាពថា គាត់ពិតជាបានធ្វើសកម្មភាពលួចនោះមែន ពីជនរង
គ្រោះម្នាក់ឈ្មោះ លោក Peh Boon Chong ។
ករណីលួចខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ៥ កក្កដាកន្លងទៅ ដោយឡែកទើបតែ
មកដល់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ទើបតុលាការសម្រេចកាត់ទោសលោក អោយជាប់
ពន្ធនាគារដល់ទៅ ៩ ខែ។ គួររំឭកផងដែរថា ករណីលួចនេះ បានកើតឡើងនៅពេលដែល
មានការធ្វើដំណើរ តាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tigerair ពី ខេត្ត Gu-
angzhou ប្រទេសចិន ទៅប្រទេសសឹង្ហបុរី៕
ដោយ ៖ ពិសី
ប្រភព ៖ straitstimes