CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ ២ នាក់ ជួយទាន់ពេល យ៉ាងហោច ១០០ នាក់ ខណៈរាប់សិបនាក់ទៀត ដែលបាត់ខ្លួន មិនដឹងទៅ ជាយ៉ាងណា

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១០០ នាក់ ត្រូវបានក្រុមការងារ​ ជួយសង្គ្រោះ បានទាន់ ពេល ខណៈ មនុស្ស ២ នាក់ ត្រូវបានគេរាយការណ៍ ថាបានស្លាប់បាត់ជីវិតក្រោយពីមានគ្រោះថ្នាក់លិច សាឡាង ដោយសារតែ ស្ថានភាព អាកាសធាតុអាក្រក់ នៅឯភាគកណ្តាល ប្រទេស ហ្វី លី ពីន កាលពី ថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ កន្លងទៅ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីគេហទំព័រសារ ព័ត៌មានបរទេស ស៊ីអិនអិន ។


ទោះជាយ៉ាងណាក៏ដោយចុះ នាវា Maharlika II បើតាមរបាយការណ៍ ត្រូវ បាន មន្រ្តី  គូសបញ្ជាក់អោយ ដឹងថា មានបញ្ជីឈ្មោះអ្នកដំណើរតែ ៨៤ នាក់ តែប៉ុណ្ណោះ ដូច្នេះ​ ក្រុមអាជ្ញាធរ ប្រចាំតំបន់មិនអាចគូស បញ្ជាក់បាន ថាតើ មានក្រុមមនុស្សប៉ុន្មាននាក់ ត្រូវបានបាត់ខ្លួននោះទេ ។

គួរបញ្ជាក់ថា សាឡាងជួបគ្រោះថ្នាក់ខាងលើ បានចាកចេញពីកំពង់ផែ Liloan ភាគខាងត្បូងខេត្ត Leyte សេចក្តីរាយការណ៍បន្តអោយដឹងថា ហ្វីលីពីន ជាប្រទេស មួយដែលជាប់ក្នុងកំណត់ត្រា  មានហានិភ័យ ខ្ពស់ទាក់ទិនទៅនឹង សុវត្ថិភាពដែនទឹក ។ អ្នកនាំពាក្យ បានអះអាងអោយដឹងថា គ្រោះថ្នាក់នៅលើដែន ទឹកប្រទេសនេះ អាចក្លាយជារឿង ដ៏សាមញ្ញមួយ ក៏ព្រោះតែ ជារឿយៗតែងតែ កើតមានឡើង  នូវគ្រោះ ថ្នាក់មួយនេះ បណ្តាលមកពី​ អាកាសធាតុត្រូពិក ផ្ទុកមនុស្សលើសចំណុះ លក្ខខ័ណ្ឌ  និង លក្ខណៈទូក ដឹកអ្នកដំណើរ មានភាពអន់ថយ ក៏ដូចជា ការអនុវត្តច្បាប់ នៃបទបញ្ញត្តិ នៅមានកម្រិតនៅឡើយ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Asean Asia Philippine Manila