CamNews

តារា 

Justin Bieber ​ប៉ះ​ស​ម្ដី​គ្នា ជាមួយ​ក្រុម​តារា​ចម្រៀង អូស្ដ្រាលី «5 Seconds of Summer»

(បរទេស)៖ តារាចម្រៀងប្រុស វ័យ២១ឆ្នាំ Justin Bieber បានធ្វើការវាយបក ទៅ​លើក្រុមតារាអូស្ត្រាលី ដែលមានឈ្មោះថា «5 Seconds of Summer» ដែលលើកឡើងប្រឆាំង​​នឹងលោក តាមរយៈកិច្ចសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី Rolling Stone ដែលពេលនោះ តារាវ័យ២០ឆ្នាំម្នាក់របស់ក្រុមនេះ គឺ Michael Clifford និយាយថា Justin Bieber ស្អប់ក្រុមតារា Australian Band និងលើកឡើងទៀត​ថា​ តារាចម្រៀងសញ្ជាតិកាណាដារូបនេះ មានអាល់ប៊ុមផ្ទាល់ សម្រាប់ឲ្យគេចុច Like ដល់ទៅ ២-៣ ម៉ោង ។

តាមរយៈ Twiiter របស់តារាចម្រៀង Justin Bieber បានសរសេរតប ក្នុងអត្ថន័យទាំងស្រុងថា «Michael 5 SOS Sorry guy, [sic] don't hate you. Don't even know u. And u sure u came to our party because my album wasn't on loop? Strange.» មានន័យថា សុំទោស! មិនស្អប់អ្នកទេ ទោះបីមិនស្គាល់គ្នា ។

ហើយក៏ចោទសួរទៀតថា តើច្បាស់ទេ ដែលថាអ្នកមកកាន់ពិធីជប់លៀង​នេះ ដោយសារតែអាល់ប៊ុមរបស់ខ្ញុំ មិននៅក្នុងរង្វង់នេះ? ប្លែកណាស់! ក្នុងនោះដែរ តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ក៏ព្រមានថា កុំឲ្យប្រើឈ្មោះរបស់ខ្លួន នៅ​ទំព័រដើមរឿង ។

ការប៉ះទង្គិចពាក្យសម្តីគ្នា រវាងតារាចម្រៀង Justin Bieber និងក្រុមតារាចម្រៀង «5 Seconds of Summer» នេះកើតឡើង បន្ទាប់ពីពួកគេចូលរួម នៅក្នុងពិធីជប់លៀងមួយនៅ Los Angeles សហរដ្ឋអាម៉េរិក ហើយក៏ល្បីថា ក្រុមនេះនិង Justin គ្រោងនឹងចេញអាល់ប៊ុមថ្មី ក្នុងថ្ងៃតែមួយទៀតផង ប៉ុន្តែមិនដឹងថា រឿងនេះគ្រាន់ តែជាការលើកឡើង ដោយមិនច្បាស់លាស់ ឬយ៉ាងណានោះទេ ៕



ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Star news Breking news Hollywood Justin Bieber