CamNews

ព័ត៌មានអន្តរជាតិ 

ប្រឈម នឹងការជាប់គុក លើសពី ១០ ឆ្នាំ បើសិនណា ហ៊ានតែទទួលទាន សាច់សត្វព្រៃកម្រ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែលទើបតែ បានចេញផ្សាយ កាលពីថ្ងៃចុងសប្តាហួ កន្លងទៅនេះ អោយដឹងថា ខណៈជាចំណាត់ការថ្មី ក្រោយ មានការអនុម័តកាលពីថ្ងៃ ព្រហស្បត្តិ៍ កន្លងទៅនេះ អាជ្ញាធរចិនបានធ្វើសេចក្តីសម្រេចអោយដឹងថា នឹងមានការចាប់ឃាត់ខ្លួន ជនល្មើស ផ្តន្ទាទោសអោយជាប់ពន្ធនាគារ លើសពី ១០ ឆ្នាំ បើសិនណា ពិតជាបានរកឃើញ ថាបានទទួលទាន បណ្តាសាច់សត្វព្រៃកម្រ ។

មិនត្រឹមតែប៉ុណ្ណោះ នឹងមានការចាប់ខ្លួនដូចគ្នា ទៅលើបេក្ខភាព រូបណាដែលមានការដោះដូរទំនិញ សាច់សត្វព្រៃ ដោយប្រឈមមុខ ក្នុងការចាប់ពន្ធនាគារ លើសពី ៣ ឆ្នាំ ។ សេចក្តីរាយការណ៍ បន្ត អោយដឹងថា បណ្តាពូជសត្វជាង ៤២០ ប្រភេទ ត្រូវបានរដ្ឋាភិបាលប្រទេសនេះចាត់ចូលជាពូជសត្វ ស្ថិតនៅក្រោមការគម្រាមគំហែង ប្រកបទៅដោយ គ្រោះថ្នាក់ ដោយនៅក្នុងនោះ រួមមានដូចជា ពូជ សត្វខ្លាឃ្មុំយក្ស ក៏ដូចជា ខ្លាឃ្មុំខ្មៅអាស៊ី ជាដើម ។ គួរបញ្ជាក់ថា ការកើនឡើង  នៃការដោះដូរ ក៏ដូច ជាទទួលទានសត្វព្រៃ ញ៉ាំងអោយមានការកើនឡើង នៃការបរបាញ់ ខុសច្បាប់ដូចគ្នា​។ 

បន្ថែមពីលើនេះ ព័ត៌មានក្នុងស្រុក ស៊ិនហួរ បានបញ្ជាក់អោយដឹងថាករណីបរាជ័យក្នុងការទប់ស្កាត់ ករណីមួយលើកៗ    បានញ៉ាំងអោយ អ្នកទិញសាច់សត្វកម្រ អាចដើរចេញពីសំណាញ់ច្បាប់ លោក Lang Sheng​ ប្រធានអនុប្រធាន នៃគណៈកម្មការកិច្ចការច្បាប់ នៃសភាប្រជាជនជាតិ របស់ប្រទេស ចិន បាន ប្រាប់ សមាជិកសភា កាលពីដើមសប្តាហ៍នេះ អោយដឹងថា អ្នកទិញ គឺជា ចលករដ៏មាន ប្រសិទ្ធភាពបំផុត ញ៉ាំងអោយមានការបរបាញ់ខុសច្បាប់ មានរូបភាព ទ្រង់ទ្រាយធំ ។

គួររំឭកថា បណ្តាអ្នកទាំងឡាយ មកពីប្រទេសចិន ក៏ដូចជា តំបន់អាស៊ី បានរកអោយឃើញថា ជា មួយនឹងផ្នត់គំនិត ក្នុងការទទួលទាន សាច់សត្វព្រៃ ជាជាង ឪជារស ពួកគេបានគិតថា វាអាចជួយ ប៉ូវកំលាំង​ និង ការពារ ពីជម្ងឺផ្សេងៗ ។ គួរបញ្ជាក់ថា ច្បាប់ខាងលើ បានចាត់ចូលជាធរមាន ក្រោយ ពីមានបំណកស្រាយថ្មី នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសចិន ត្រូវបានអនុម័ត ដោយ គណៈកម្មាធិ ការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ ចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: China Beijing Hong Kong Int news Unt news