ជាមួយនិង ទំរង់នៃ ការលេងធ្លាក់ ចុះយ៉ាងខ្លាំង របស់ក្រុម បិសាចក្រហម Manchester Unitedក្រោម ការដឹកនាំ របស់ David Moyes មានកីឡាករ មួយចំនួន ចង់ចាកចេញពី ក្រុមហើយ ដើម្បីទៅរកទ្រនំ ថ្មីដែល ប្រសើរជាងនេះ ។
ក្នុងនោះគឺ កីឡាករ Namenja Vidic គឺជាកីឡាករ ទីមួយដែល នឹងត្រូវគេ ប៉ានប្រមាណថា នឹងចាក ចេញពីក្រុម បិសាចក្រហម Manchester United នៅពេលដែល បញ្ចប់រដូវកាល ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថា ក្រុមលំដាប់កំពូល Inter Milan នៅអ៊ីតាលី កំពុងតែចរចា ជាមួយនិងក្រុម Manchester United ហើយដែល ត្រូវបានគេ ដឹងថា តំលៃសំរាប់ Namenja Vidic គឺ ២០ លានផោន សំរាប់ការ ផ្ទេរចេញ ។ ហើយឥលូវនេះ បានឈានចូល ដល់តំណាក់កាល កុងត្រាព្រមប្រៀងហើយ ប្រសិនបើ Vidic ផ្ទេរទៅ Inter Milan នោះ Vidic នឹងមានកុងត្រា រយៈពេល ៣ រដូវកាលជាមួយ Inter Milan ដែលក្នុងមួយឆ្នាំ Vidc នឹងទទួលបាន ប្រាក់គោល ៣ លានផោន បើយើងកាត់កង ថ្លៃពន្ធនិង ផ្សេងៗទៀត ។
Namenja Vidic មានវ័យ ៣២ ឆ្នាំទៅហើយ បើផ្ទេរទៅលេង នៅ Inter Milan ៣ រដូវកាលនោះ គាត់ ប្រហែលជា ចូលនិវត្តន៍នៅ Inter Milan ហើយ ។ បើមាន ព័ត៌មានថ្មី បន្តទៀត Camnews នឹងរាយ ការណ៍ជាបន្ត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail