CamNews

ព័ត៌មានអន្តរជាតិ 

ពុលស្រា ក្នុងភូមិ ស្លាប់មនុស្ស ១៤ នាក់ ខណៈច្រើនជាង ១០០ នាក់ដេកពេទ្យ នៅឡើយ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៤ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយ ​​​  ពីបានសេពគ្រឿង ស្រវឹងនៃសារជាតិអាកុល មានជាតិពុល នេះបើយោងតាមការអះអាងអោយដឹង ពីមន្រ្តីប៉ូលីសក្នុងស្រុក បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ករណីគ្រោះថ្នាក់ជារឿង  ហេតុ ដ៏ថ្នាក់ស្លាប់ មនុស្សច្រើនគ្នា មិនគួរអោយជឿលើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ប្រទេស ឥណ្ឌា ។


សេចក្តីរាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ពលរដ្ឋមានគ្នាច្រើន មក ពីក្រុង  Lucknow និងភូមិ Unnao បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ក្រោយពីទទួលទានស្រា មានជាតិពុល  ខាង លើ ដោយអចេតនា គួរបញ្ជាក់ថា ក្រុមអ្នកចជម្ងឺច្រើនជាង ១០០ នាក់​ កំពុងសម្រាកព្យាបាលនៅក្នុង  មន្ទីរពទ្យ  ស្របពេល ដែលមានការព្រួយបារម្ភថា តួរលេខអ្នកស្លាប់ អាចនឹងកើនឡើងជាបន្តទៅទៀត ។

របាយការណ៍បញ្ជាក់អោយដឹងថា​ ករណីពុលសា្រនៅក្នុងប្រទេស ឥណ្ឌា តែងតែ  កើតមានឡើងជាញឹក ញាប់ ទៅលើតំបន់ប្រជាជនក្រីក្រទាំងឡាយណា ដែលចូលចិត្តទទួលទានស្រាតម្លៃថោក   មន្រ្តីប៉ូលីស ក្នុងតំបន់ស្រាយបំភ្លឺអោយដឹងថា ជនរងគ្រោះ ត្រូវបានក្រុម អា ជ្ញាធរ បញ្ជូនជាបន្ទាន់    និង  ភ្លាមៗទៅ សង្គ្រោះនៅតាមមន្ទីរពេទ្យផ្សេងៗពីគ្នា នៅក្នុងរដ្ឋ ក្រោយ  ពី មានសេចក្តីរាយការណ៍ ករណីពុលស្រាជា លើកដំបូងចេញពីភូមិ Kharta មានទីតាំងជិតក្រុង Lucknow រដ្ឋ Uttar Pradesh ។

ក្រោយផ្ទុះឡើងនូវករណីពុលស្រាលើកនេះ​ ក្រុមអាជ្ញាធរពាក់ព័ន្ធបានធ្វើការតាមដានស៊ើបអង្កេតក៏ប៉ុន្តែ ពុំទាន់ឈានដល់ការចាប់ឃាត់ខ្លួន នរណា ម្នាក់នៅឡើយទេ  ។ លោក   Rajendra  Chaudhary អ្នកនាំ ពាក្យអោយរដ្ឋាភិបាល បានផ្តល់ជាកិច្ចសម្ភាសន៍   ដល់ ភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា ៖ មន្រ្តី មួយចំនួន មកពីក្រសួង មន្ទីរផ្សេងៗពីគ្នា ត្រូវបានផ្អាកពីការងារ ពាក់ព័ន្ធនឹងការធ្វេសប្រហែស ។

បើយោងតាមរបាយការណ៍ គូសបញ្ជាក់អោយដឹងថា ជាច្រើនលើកច្រើនសា    ប្រទេស  ឥណ្ឌា បានជួប នឹងគ្រោះថ្នាក់ដូច្នេះ ជាញឹកញាប់ រួចទៅហើយ កាលពីអតីតកាល ពោល អំឡុង ឆ្នាំ ២០១១ មនុស្សជិត ១៧០ នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុង រដ្ឋ West Bengal ខណៈអំឡុងខែ កញ្ញា    ឆ្នាំ ២០០៩ ហោច ណាស់ មនុស្ស ៣០ នាក់ស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ខណៈគ្រាន់តែ នៅអំឡុងខែ កក្កដា​ ឆ្នាំ​២០០៩ មនុស្សដល់ទៅ ១០៧ នាក់ បានស្លាប់បាត់បង់ជីវិត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC tsunami