ថ្មីៗនេះ Xinhua បានចេញផ្សាយអំពីករណី តាចាស់អាយុ ៦០ឆ្នាំ សម្រេចកាមដោយខ្លួនឯង នៅចំពោះមុខបុគ្គលិករបស់ហាងលក់ឈុតក្នុងមួយកន្លែង ធ្វើឱ្យសាធារណជន មានការភ្ញាក់ផ្អើល។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២០តុលា កន្លងទៅ ចាស់ស្ទាវម្នាក់ បានចូលក្នុងហាងលក់ខោអាវទ្រនាប់យីហោ Longyan នៅតំបន់ Fujian ប្រទេសចិន ក្នុងបំណងស្នើឱ្យបុគ្គលិកហាងនេះ ជួយរើសឈុតក្នុងឱ្យខ្លួន សម្រាប់ជូនមិត្ដស្រី។
រូបថតនេះ ត្រូវបានកាត់ចេញពីវីដេអូ បង្ហាញពីសកម្មភាព ចាស់ស្ទាវម្នាក់ សម្រេចកាមនៅចំពោះមុខអ្នកលក់
ប៉ុន្ដែ ខណៈដែលបុគ្គលិកកំពុងជួយជ្រើសរើសសម្លៀកបំពាក់ ក៏ស្រាប់តែមានហេតុការណ៍ដ៏គួរឱ្យអាម៉ាស់បានកើតឡើង គឺចាស់ស្ទាវម្នាក់នេះ បានធ្វើសកម្មភាពសម្រេចកាមដោយខ្លួនឯង ជាមួយនឹងថង់ធំមួយដាក់ចំពីមុខ។
រាល់សកម្មភាពដ៏អាម៉ាស់របស់តាស្ទាវនេះ ត្រូវបានកាមេរ៉ា ថតជាប់ទាំងស្រុង។ វីដេអូនេះ ត្រូវបានគេបង្ហោះ ចែករំលែក និងបង្កឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើរណិត។
រំឭកដល់រឿងនេះ បុគ្គលិករបស់ហាង គឺនាង Mike បានឱ្យដឹងថា ៖ “នោះពិតជាកាលៈទេសៈដ៏គួរឱ្យខ្លាច។ កាលនោះ ខ្ញុំនៅចាំហាងតែម្នាក់ឯង ហើយគាត់នោះក៏បានចូលមក។
ដំបូង Mike យល់ថា តាចាស់នេះ មានបញ្ហាជម្ងឺមនុស្សចាស់ ប៉ុន្ដែនៅពេលបានឃើញសកម្មភាពផ្ទាល់នឹងភ្នែក នាងក៏បានស្រែកឡើង ហើយរត់ចេញទៅក្រៅហាង ឱ្យគេជួយ។ ភ្លាមនោះ តាចាស់ស្ទាវ ក៏បានរត់ចាកចេញពីហាង បាត់ស្រមោល។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
បញ្ចេញក្បាច់គុន នៅលើដើមដូង ដើម្បីអូសទាញសិស្ស
សុំលាឈប់ពីការងារ ដោយការបញ្ចេញ វីដេអី រាំរែក(វីដេអូ)
បុរសចិន ធ្វើពិធីបុណ្យសព ឱ្យរថយន្ដម៉ាក Porsche
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Xinhua