CamNews

ប្លែកៗ 

សុំលាឈប់ពីការងារ ដោយការបញ្ចេញ វីដេអី រាំរែក(វីដេអូ)

ដោយសារតែ​ចង់សង្កត់ធ្ងន់​ជាមួយ​មេ​របស់ខ្លួន អំពី​ការសម្រេចចិត្ត​សុំ​លាឈប់​ពី​ការងារ Marina Schifrin បាន​បង្កើត​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ពី​ការ​រាំ​សប្បាយ​របស់​នាង។ វិ​ដេ​អូ​ខ្លី​នេះ បានក្លាយ​ជាទី​ទាក់ទាញ​យ៉ាងខ្លាំង នៅលើ​បណ្ដាញ​អ៊ី​ន​ធើរ​ណិ​ត។


 
Marina Schifrin កំពុង​រាំ​យ៉ាង​សប្បាយ

Marina Schifrin ដែលជា​បុគ្គលិក​គ្រប់គ្រង​ផ្នែក​វិ​ដេ​អូ (video editor) របស់​ក្រុមហ៊ុន Next Media Animation នៅ​តៃវ៉ាន់ បាន​បង្កើត​វីដេអូ​ខ្លី​នេះ នៅក្នុង​ក​រិ​យា​ល័យ​របស់​ក្រុមហ៊ុន​ដែល​នាង​បម្រើការ។

ខ្លឹមសារ​នៃ​វីដេអូ​នេះ បង្ហាញ​អំពី​មូលហេតុ​ដែលនាំឱ្យ​អ្នកគ្រប់គ្រង​ផ្នែក​វិ​ដេ​អូ មកពី​ក្រុង New York រូបនេះ ចង់​លាលែង​ពីមុខ​តំណែង។ Marina Schifrin សរសេរថា ៖ “ខ្ញុំ​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ផលិត​វីដេអូ​ព័ត៌មាន។ ក្នុង​រយៈពេល​ជិត ២ឆ្នាំ​មកនេះ ខ្ញុំ​បាន​លះបង់​ពេលវេលា កម្លាំង និង​ទំនាក់ទំនង​នានា​របស់ខ្ញុំ គឺ​ដើម្បី​តែ​ការងារ​នេះ ចំណែក​មេ​របស់ខ្ញុំ គាត់​យកចិត្តទុកដាក់​ទៅលើ​តែ​ចំនួន​វីដេអូ និង​ចំនួន​ទស្សនិកជន​ដែល​បាន​ចូល​មើល​វីដេអូ​ប៉ុណ្ណោះ” ។

Schifrin បន្ដថា ៖ “ដូច្នេះ ខ្ញុំ​គិតថា ខ្លួន​គួរតែ​ធ្វើ​វីដេអូ​ដោយឡែក​មួយ ដើម្បី​សង្កត់ធ្ងន់​ទៅលើ​ខ្លឹមសារ ជំនួស​ឱ្យ​ការយកចិត្តទុកដាក់​ទៅលើ​ចំនួន​អ្នក​ចូល​ទស្សនា និង​ដើម្បីឱ្យ​ប្រធាន​របស់ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​លាលែង​ពី​ការងារ” ។
 
វីដេអូ​នេះ ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម YouTube កាលពី​ថ្ងៃទី ៣០កញ្ញា។ បន្ទាប់ពី​រយៈ​ពេល​មួយថ្ងៃ ក្រោយ​ការ​បង្ហោះ វីដេអូ​នេះ បាន​ទាក់ទាញ​អ្នក​ចូល​មើល​ច្រើនជាង ២២,០០០នាក់ និង​មានការ​បញ្ចេញមតិ​រាប់រយ​លើក។
 

 

ដោយ ៖ តារា
ប្រភព ៖ Youtube


Tags: Marina Schifrin Dance Taiwan Next Media Animation New York