ទិដ្ឋភាពរក្សាលំនឹងដោយប្រើប្រាស់ក្បាច់គុន នៅលើដើមដូង របស់បុរសម្នាក់ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន និងក្រុមនិស្សិត នៅសកលវិទ្យាល័យ Hai Nan ប្រទេសចិន។
ថ្មីៗនេះ នៅក្នុងតំបន់មួយក្បែរសកលវិទ្យាល័យ Hai Nan ក្រុង Haikou ខេត្រ Hai Nam ប្រទេសចិន ក្រុមនិស្សិតនៃសាលានេះ តែងបានឃើញសកម្មភាពសម្ដែងក្បាច់គុនលើទី ខ្ពស់របស់បុរសម្នាក់ ដែលស្លៀកពាក់បែបគ្រូគុន។ ប៉ុន្ដែ ការសម្ដែងក្បាច់គុននេះ មិនត្រូវបានធ្វើឡើងនៅទីលានសម្រាប់ហាត់នោះទេ តែបែរជាហាត់នៅលើដើមដូងទៅវិញ។
យោងតាមប្រភពព័ត៌មានពីក្លឹប Wushu នៃសកលវិទ្យាល័យ Hai Nan បុរសម្នាក់នេះ មានឈ្មោះ Fu Chuang អាយុ ៣០ឆ្នាំ ជាគ្រូគុន Wushu ។ សកម្មភាពរក្សាលំនឹងនៅលើដើមដូងដ៏ខ្ពស់ របស់បុរសនេះ ត្រូវបានគេយល់ថា ជាវិធីហាត់មួយដើម្បីលើកកម្ពស់សមត្ថភាពនៃក្បាច់គុនរបស់ខ្លួន។
គ្រូគុន Fu Chuang ធ្លាប់បានហាត់ក្បាច់គុន និងទទួលបានជោគជ័យលេចធ្លោជាច្រើន ក្នុងប្រភេទក្បាច់គុនផ្សេងៗគ្នា។ បើទោះជាមិនមែនជាគ្រូបង្ហាត់ក្បាច់គុនរបស់សាលា Hai Nan ប៉ុន្ដែសកម្មភាពបញ្ចេញក្បាច់គុននៅលើដើមឈើរបស់លោក Fu បានទាក់ទាញអ្នកគាំទ្រក្បាច់គុន និងសិស្សជាច្រើន មកហាត់រៀន ទន្ទឹមនឹងនេះ លោក Fu Chuang ក៏ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកលេងអ៊ីនធើរណិតចិន ក្នុងរយៈពេលកន្លងផងដែរ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ទីក្រុងដែលមានតែមនុស្ស អាក្រាតកាយ ទាក់ទាញចំណាប់អារម្មណ៍បំផុត នៅបារាំង
យុវវ័យជាង ៦០០នាក់ ប្រារព្ធពិធីបុណ្យ ពេញវ័យ នៅក្រុងប៉េកាំង
ដើរទេសចរណ៍ ១៩៦ប្រទេស រយៈពេល ៥ឆ្នាំ ចំណាយ ២សែនដុល្លារ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail