ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ អោយដឹងថា កងកម្លាំងរក្សាសន្តិសុខ ប្រទេស អេហ្ស៊ីប ច្រឡំសម្លាប់ពលរដ្ឋស្លូតត្រង់ ១២នាក់ ក្នុងនោះ មានភ្ញៀវ ទេសចរ ម៉ិចសិក ផងដែរ អំឡុងប្រតិបត្តិ ការប្រឆាំងទៅនឹង ក្រុមភារវករ ។
ប្រភពពីរដ្ឋមន្រ្តី ដដែល បន្តអោយដឹង តាមរយៈសេចក្តីថ្លែងការណ៍ ថា ក្រុមភ្ញៀវទេសចរ បានធ្វើដំ ណើរតាមរយៈរថយន្តក្រុង ប៊ើស ៤ គ្រឿង ធ្វើដំណើរចូលទៅក្នុង តំបន់ ហាមឃាត់ ដែលគេអោយ ឈ្មោះថា តំបន់ Wahat ។ មិនត្រឹមតែមានករណី សម្លាប់ច្រឡំ មនុស្សជាភ្ញៀវទេសចរតែប៉ុណ្ណោះទេ តែភ្ញៀវ ទេសចរ ឯទៀតរួមមាន ភ្ញៀវទេសចរជាតិ ម៉ិចសិក ១០ នាក់ និង អេហ្ស៊ីប ច្រើននាក់ផ្សេង ទៀត បានរងរបួសធ្ងន់ និងស្រាល កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។
ប្រភពដដែលបន្តអោយដឹងថា ក្រសួង បានរៀបចំក្រុមការងារ អោយស៊ើបអង្កេត គ្រោះឧបទ្ទេវហេតុ ប្រការនេះ ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖ ក្រុមភ្ញៀវទេសចរ ដែល បានសម្លាប់ អំឡុងថ្ងៃ អាទិត្យ ម្សិលមិញនេះ ពួកគេបានធ្វើដំណើរ ដល់តំបន់ហាមឃាត់ ខណៈ ក្រុមការងារ កំពុងតែចេញ ប្រតិបត្តិការ តាមចាប់ក្រុមភារវករ នៅក្នុងតំបន់ហាមឃាត់នោះផ្ទាល់តែម្តង ។
គួររំឮកថា ប្រតិបត្តិយោធាលើកនេះ ចេញសកម្មភាពភ្លាមៗ មួយថ្ងៃ ក្រោយពីក្រុមសកម្មប្រយុទ្ធ អះ អាងថាខ្លួនបានចូលដៃជាមួយនឹង ISIS នោះ កំពុងតែមានវត្តមាន នៅក្នុង តំបន់ហាមឃាត់ខាងលើ ក្នុងប្រទេសអេហ្ស៊ីបជិតព្រំប្រទល់ដែន ប្រទេស ល៊ីប៊ី ។ តំបន់ហាមឃាត់ ខាងលើ គឺជា តំបន់ទេស ចរណ៍ ដ៏ពេញនិយមមួយ ប៉ុន្តែ ក៏មានជំនឿជាក់អោយដឹងថា ជាកន្លែង លាក់ខ្លួន របស់ជនសង្ស័យ ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី