CamNews

កីឡា 

ប្រសិនជា Foyd ពិតជាកីឡាករដែលឆ្នាតវៃមែន នោះFloyd នឹងយល់ព្រមប្រកួតជាមួយ​ ប៉ាក់គីអៅ ម្ដងទៀតជាមិនខាន

ព័ត៌មានកីឡា៖ លោក​ Bob Arum ដែលជាអ្នកផ្សាយព្រឹត្ដិការណ៍កីឡា ប្រដាល់បានបោះពាក្យចំអកទៅកាន់​ Foyd យ៉ាងខ្លាំងៗថា ប្រសិនជា Floyd Mayweather ពិតជាកីឡាករ​ដែល​ឆ្លាតវៃម្នាក់មែន នោះកីឡាករនិងផ្ដល់ឱកាសដល់ប៉ាក់គីអៅ ប្រកួតម្ដងទៀតជាមិនខាន ។ 

លោក Bob Arum បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា បើទោះបីជាការប្រកួតគ្នាម្ដងទៀត​​ ជាមួយ ប៉ាក់គីអៅ មិនអាចរកចំណូលបានច្រើនដូចជា កាលពីប្រកួត លើកទី ១ ក៏ដោយក្ដី ប៉ុន្ដែអ្វីដែល គាត់គិត គឺ​ចំណូលដែអាចរកបានមិនតិចជាងការប្រកួតជាមួយគូរធម្មតាឡើយ ។ ហើយចំណួលដែលអាចរំពឹងទុក​នឹង​ទទួលបាន គឺច្រើនជាងការប្រកួតជាមួយគូរធម្មតារហូតដល់ទៅ បីដង។ ដូច្នេះតាមគំនិតរបស់គាត់ Floyd គួរតែសម្រេចចិត្ដយល់ព្រមប្រកួតជាមួយ ប៉ាក់គីអៅ ទើបជាជម្រើសល្អសម្រាប់រូបគេ។ 

Floyd ទទួលបានទឹកប្រាក់ពីការប្រកួតចំនួន ២០០ លានដុល្លារ និង ប៉ាក់គីអៅ បានត្រឹមតែ ១០០ ដុល្លារ​ប្រ​សិនជាមិនរាប់បញ្ចូលការរកបានពីការលក់សិទ្ធចែកចាយ ផ្សាយបន្ដ។ ដូច្នេះក្នុងគំនិតរបស់​លោក​ Bob Arum យល់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនអាចគ្រប់គ្រាន់នឹង មហិច្ឆិតាររបស់ Floyd នោះទេ ។​ ហើយ​ម្យ៉ាងវិញទៀត សមត្ថភាពរបស់ Floyd អាចរកបានប្រាក់ជាច្រើន តាមការសម្ដែងរបស់គេ ប៉ុន្ដែទោះ​បីជាច្រើនយ៉ាងណាក៏មិនស្មើនឹងការប្រកួតជាមួយ ប៉ាក់គីអៅ កន្លងទៅដែរដូច្នេះគាត់សង្ឃឹមថា Floyd នឹង​​យល់ព្រមប្រកួតសារជាថ្មីជាមួយ ប៉ាក់គីអៅ នៅពេលណាមួយមិនខាន។ 

ក្រោយពីលទ្ធផលនៃការប្រកួតបានបង្ហាញ ថា Floyd ឈ្នះប៉ាក់គីអៅ ដោយពិន្ទុភ្លាម បានធ្វើឲ្យប្រិយមិត្ដគាំទ្រទូទាំងសកលលោក មានការភ្ញាក់ផ្អើលជាខ្លាំងស្ទើស្មានមិនដល់នៃលទ្ធផលបង្ហាញ។ ហើយទន្ទឹមនិងពេលនោះផងដែរ Floyd ក៏បានអះអាងថា និងផ្ដល់ឱកាសដល់ប៉ាក់គីអៅ ម្ដងទៀត ប៉ុន្ដកីឡាករ ក៏បាន​បដិសេធទៅវិញ ដោយយល់ថា ប៉ាក់គីអៅគឺជាកីឡាករដែលគ្មានទំនួល ខុសត្រូវនឹងការបរាជ័យរបស់ ខ្លួន។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews


Tags: boxing news Manny Pacquiao Floyd