ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី មួយគ្រឿង ហោះទៅកាន់ ប្រទេស កូឡុំប៊ី ត្រូវបង្ខំចិត្តហោះត្រលប់ទៅកាន់ទីក្រុង កូឡាឡាំពួរ វិញ បន្ទាប់ពីអ្នកដំណើរ ស្រវឹងជោគម្នាក់ ធ្វើទុក្ខទោម្នេញ នេះបើយោងតាមការស្រាយបំភ្លឺ ពីក្រុមហ៊ុនអាកាសចរណ៍ខាងលើអំឡុងថ្ងៃអាទិត្យ ម្សិលមិញនេះ ។
របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី មួយគ្រឿងនេះមាន ជើងហោះហើរ MH179 ហោះចេញពីទីក្រុង កូឡាឡាំពួរ នាយប់ថ្ងៃអាទិត្យ ។ គួររំឮកថា អ្នកដំណើរ ស្រវឹងជោគម្នាក់ បានចាប់ផ្តើម បំពានកេរ្តិ៍ខ្មាស់ ទៅលើ នារី ជា សមាជិក សហ សេវិក ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅពេលដែលយន្តហោះ ហោះឡើង បាន បន្តិច ដោយបានសំកាំងខ្លួនលើអា កាសទៅហើយនោះ ។ ដោយហេតុតែ រាងកាយបុរសជាជនជាប់ចោទមានទំហំធំអ្នកដំណើរឯទៀត បានទទូចអោយនារីបម្រើការ បណ្តោយ និងអត់ធ្មត់មួយភ្លែតសិន មុន យន្តហោះ បង្ខំចិត្ត ហោះត្រ លប់ក្រោយ ដើម្បីធានាអោយបាននូវសុខសុវត្ថិភាព និង ផាសុខភាព ដល់អ្នកដំណើរទាំងអស់រហូត មានការចុះចត បានសម្រេច និងប្រគល់ជនជាប់ចោទ ទៅអោយសមត្ថកិច្ច ។ ទោះជាយ៉ាងណាក៏ ដោយចុះ ព័ត៌មានលម្អិត ពុំទាន់ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ខាងលើ បញ្ជាក់លម្អិតនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន