នៅក្នុងការប្រកួត ChampionLeague កាលព្រឹកព្រលឹមថ្ងៃនេះ Real Madrid ពិតជា
មានប្រៀបយ៉ាងខ្លាំងលើគូប្រកួតរបស់ខ្លួន។
ក្រុមកីឡាករ Real សំរេចចិត្តដាច់ខាតត្រូវតែយក 3ពិន្ទុឲ្យបានពី Ajax ។ Ronaldo និងមិត្តរួម
ក្រុមរកបានឱកាសស៊ុតបាល់គ្រោះថ្នាក់ជាច្រើន ប៉ុន្តែត្រូវរង់ចាំដល់នាទីចុងតង់ទីមួយ ទើប
Ronaldo រកបានគ្រាប់បាល់នាំមុខមួយគ្រាប់ឲ្យ Real។
Ronaldo រកបានគ្រាប់បាល់បីគ្រាប់តែឯង ក្នុងការប្រកួតកាលពីព្រឹកព្រលឹមនេះ
ចូលដល់តង់ទីពីរបានតែបីនាទី Benzema ក៏រកបានគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតឲ្យ Real។
ក្រោយពីត្រូវបានគូប្រកួតនាំមុខមុនដល់ទៅពីរគ្រាប់ កីឡាករ Moisander របស់ Ajax ក៏រកបាន
គ្រាប់បាល់មួយគ្រាប់វិញ។ នៅសល់ប៉ុន្មាននាទីទីចុងក្រោយ កីឡាករ Ronaldo រកបានពីរគ្រាប់
បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួត Real យកឈ្នះគូប្រកួតដោយលទ្ធផល (4-1)។
វីដេអូ highlight goals រវាង Ajax - Real
លទ្ធផល៖ Ajax - Real (1-4)
រកបានគ្រាប់បាល់៖ Moisander (56) - Ronaldo (42, 79, 81), Benzema (48)
កីឡាករចូលប្រកួត៖
Ajax: Vermeer; Van Rhijn, Alderweireld, Moisander, Blind; De Jong, Poulsen, Eriksen; Sana,
Babel, Boerrigter
Real: Casillas; Arbeloa, Pepe, Ramos, Marcelo; Xabi Alonso, Essien; Kaka, Callejon, Cristiano
Ronaldo; Benzema
ដោយ៖ សិលា
ប្រភព៖ 24h