CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះរលកយក្សស៊ូណាមិ ខណៈមានគ្រោះ រញ្ជួយដី ដ៏អាក្រក់បំផុត

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារ សារព័ត៌មានបរទេស ស្កាយញូវ មុននេះបន្តិច បានចេញផ្សាយ អត្ថបទសារព័ត៌មានអោយដឹងថា​​​     នៅឯប្រទេស  ឈីលី ឯណោះវិញ គ្រោះធម្មជាតិ រលកយក្ស ស៊ូណាមិ បានកើតមានឡើង ក្រោយមានគ្រោះរញ្ជួយដី ដ៏អាក្រក់បំផុត មានកម្លាំងរញ្ជួយ ដល់ ទៅ ៨,២ រ៉ិចទ័រ វាយប្រហារ ទៅលើឈូងសមុទ្រ​ ប្រទេសនេះ ។

យ៉ាងណាមិញ បើតាមការអោយដឹងពី   មជ្ឈមណ្ឌល  ប្រកាសអាសន្ន រលកយក្សស៊ូណាមិ The US Pacific Tsunami Warning Center (PTWC) អោយដឹងថា រលកយក្សស៊ូណាមិ ពិតជាមានវត្ត មាន របស់ខ្លួនពិតប្រាកដមែន      ដោយនៅក្នុងនោះ បានញ៉ាំងអោយកំពស់ទឹករលក មានកំពស់ ចន្លោះពី ជិត ២ ម៉ែត្រ ទៅ ២ ម៉ែត្រកន្លះ ។  ផ្ទុយទៅវិញ បើតាមការអោយដឹង ពីកងទ័ពជើងទឹក ប្រទេសនេះ បានអះអាង អោយដឹងថា តំបន់ខ្លះ នៅឯភាគខាងជើងប្រទេស    ត្រូវបានរកអោយ ឃើញ ថា មានការវាយប្រហារ ដោយរលកយក្សទាំងនោះ ដល់ទៅ ៤៥ នាទី ក្រោយពីមាន គ្រោះ ធម្ម ជាតិ រញ្ជួយដី ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្រោយពីបានកើតមានឡើង នូវគ្រោះ ថ្នាក់ធម្មជាតិ រញ្ជួយដី ដ៏ខ្លាំង អមទៅដោយរលកយក្ស ដ៏មានឥទ្ធិពល កាលពីវេលាល្ងាច ម្សិល មិញ ម៉ោងប្រមាណជាង ៦ និង ៤៦ នាទី (ម៉ោងក្នុងស្រុក ប្រទេសឈីលី) ហើយនោះ បណ្តាប្រ ទេសជុំវិញ ត្រូវបានរកអោយឃើញថា បានប្រកាសអាសន្ន ស្តីពី រលកយក្សស៊ូណាមិ ដែលវា  អាចនឹងកើតមានឡើង គ្រប់ពេលវេលា ដោយនៅក្នុងនោះ បណ្តាប្រទេស ប្រកាសអាសន្ន រួម មានដូចជា ៖ ឈីលី ប៉េរូ ឈូងសមុទ្រ Ecuador កូឡុំប៊ី ប៉ាណាម៉ា ក៏ដូចជា ឈូងសមុទ្រ ប្រទេស រៃកា ជាដើម ។

គួររំឭកផងដែរថា ជាមួយនឹងសោកនាដកម្ម ដ៏រន្ធត់ សម្លាប់មនុស្ស ច្រើនជាង ៥០០ នាក់ កាលពី អំឡុងខែ កុម្ភៈ ឆ្នាំ ២០១០ នៅក្នុងប្រទេស ឈីលី អាចកើតឡើងទៅបាន   ក្រោយពីមានគ្រោះ រលកយក្ស    ស៊ូណាមិ   ដ៏មានឥទ្ធិពលវាយប្រហារ បន្ទាប់ពីមានគ្រោះរញ្ជួយដី កម្លាំងអង្រួនដល់ ទៅ ៨,៨ រ៉ិចទ័រ ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Viral video Breaking news Chile Earthquake Wave