CamNews

យល់ដឹង 

មិននឹកស្មានថា Vasaline មានអត្ថប្រយោជន៍ដល់ម្លឹង!!!

Vaseline គឺជាផលិតផលដ៏ល្បីល្បាញមួយដែលមហាជនទាំងអស់បានស្គាល់ និងកំពុងប្រើប្រាស់។ ភាគច្រើនយើងប្រើប្រាស់វាជាក្រែមដើម្បីផ្តល់សំណើម ប៉ុន្តែតើលោកអ្នកមានដឹងទេថា Vaseline មានគុណប្រយោជន៍ជាច្រើនទៀតដែលអ្នកគ្រប់គ្នាមើលរំលង? យើងខ្ញុំនឹងសូមធ្វើការបង្ហាញប្រិយមិត្តទាំងអស់នូវការប្រើប្រាស់និងអត្ថប្រយោជន៍របស់ Vaseline ។

១. អត្ថប្រយោជន៍ដ៏សំខាន់បំផុតនោះ គឺវាជួយឲ្យស្បែកទន់និងរលោង។ វា ផ្ទុកនូវជាតិសំណើមដ៏ល្អឥតខ្ចោះដែលធ្វើឲ្យមានសំណើមរយៈពេលជាច្រើនម៉ោងជាពិសេសក្នុងរដូវវស្សា។

២. Vaseline អាចប្រើប្រាស់សម្រាប់លាងសម្អាតគ្រឿង Makeup នៅជុំវិញភ្នែកបាន ដោយមិនមានការប៉ះពាល់ដល់ភ្នែកឬស្បែកដែលនៅជុំវិញភ្នែករបស់អ្នកនោះទេ។


៣. Vaseline អាចជួយដល់អ្នកដែលចូលចិត្តរចនាម៉ូតក្រចកឲ្យមានក្រចកភ្លឺរលោង ដោយគ្រាន់តែលាបវាជាស្រទាប់ស្តើងនៅលើក្រចកមុនពេលលាបថ្នាំក្រចកជាការស្រេច។

៤. វា ជួយព្យាបាលអ្នកដែលមានបបូរមាត់ស្ងួតឲ្យមានសំណើមវិញបានយ៉ាងឆាប់រហ័ស និងផ្តើមសំណើមបានយូរថែមទៀតផង។

៥. Vaseline ជួយផ្តល់សំណើមបានយ៉ាងល្អបំផុតដល់ស្បែក ជាពិសេសរដូវរងាដែលអាចធ្វើឲ្យយើងជៀសផុតពីស្បែកស្ងួតបែកស្រកាបាន។


៦. សារជាតិរបស់ Vaseline អាចជួយរក្សាក្លិនទឹកអប់ និងថ្នាំលាបក្លៀករបស់អ្នកបានយូរជាងធម្មតា ដោយគ្រាន់តែលាបវាស្តើងៗមុនពេលលាបថ្នាំក្លៀក ឬបាញ់ទឹកអប់។

៧. វា ក៏អាចជួយជម្រុះកោសិកាចាស់ពីបបូរមាត់ថែមទៀតផង។

៨. Vaseline អាចជួយថែរក្សាសក់ពីសារធាតុគីមីរបស់ថ្នាំលាបសក់ ដោយគ្រាន់តែលាបវាជាមួយថ្នាំលាបសក់ជាការរួចរាល់។

៩. យើងអាចយកវាមកប្រើជាថ្នាំបន្ទន់សក់ក៏បាន ដោយលាបវាមុនពេលពេលប្រើសាប៊ូកក់សក់តែប៉ុណ្នោះ។


១០. Vaseline អាចយកមកប្រើប្រាស់ដើម្បីឲ្យចិញ្ចើមរបស់អ្នកមានទម្រង់ស្អាតនៅពេល Makeup។

១១. វាអាចការពារអ្នកពីការរលាកដោយសារការកកិតជាមួយស្បែកជើង ជាពិសេសស្បែកជើងកែងដែលមិត្តនារីចូលចិត្តពាក់បំផុត។

ដូច្នេះ ឈប់បារម្ភទៀតទៅតោះសាកស្បងលាប Vaseline នោះលោកអ្នកនឹងបានឃើញពីប្រសិទ្ធភាពរបស់វាជាមិនខាន ៕



ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ Womansbeautyextra


Tags: Knowledge