CamNews

ព័ត៌មានអន្តរជាតិ 

ទួរគី លូកដៃ កម្ទេច ISIS នាំមកនូវ "ការផ្លាស់ប្តូរ សង្គ្រាមហ្គេម" Nato កោះហៅប្រជុំបន្ទាន់ នៅថ្ងៃស្អែក

ព័ត៌មានអន្តរជាតិ ៖ ប្រតិបត្តិការ វាយប្រហារតាមអាកាសប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS និងក្រុមបំបែករដ្ឋ ដែលគេអោយឈ្មោះថា Kurdish PKK អាចនឹងនាំមានអោយមានការផ្លាស់ ប្តូរហ្គេមសង្រ្គាម នៅក្នុងតំបន់ នេះបើយោងតាមការលើកឡើង ពីសំណាក់ លោកនាយករដ្ឋមន្រ្តី។


លោក Ahmet Davutoglu នាយករដ្ឋមន្រ្តីប្រទេស ទួរគីអោយដឹងថា ពុំមានគម្រោងណាមួយ ឈាន ទៅដល់ការដាក់ពង្រាយទ័ព នៅលើដី ក្នុងប្រទេស​ស៊ីរីនោះទេ ខណៈការវាយប្រហារតាមអាកាស គឺជាចេតនាក្នុងការគាំទ្រ ប្រយុទ្ធប្រឆាំង ទៅនឹងក្រុម ISIS ។យោងតាមរបាយការណ៍បញ្ជាក់អោយ ដឹងថា យន្តហោះយោធា ប្រទេស ទួរគី អំឡុងថ្ងៃអាទិត្យ ម្សិលមិញនេះ បានធ្វើការវាយប្រហារទៅ លើជុំរុំក្រុមឧទ្ទាម បំបែករដ្ឋ PKK នៅភាគខាងជើង អ៊ីរ៉ាក់ ។


គួររំឮកថា អង្គការ ណាតូ នឹងបើកកិច្ចប្រជុំកំពូលបន្ទាន់នៅថ្ងៃអង្គារ ស្អែកនេះ ដើម្បីធ្វើការពិភាក្សា ទៅលើស្ថានភាពនៅក្នុងតំបន់ឆ្លើយតបទៅនឹងសំណើ របស់ សមភាគី ប្រទេស ទួរគី ។ នាយករដ្ឋ មន្រ្តីដដែល បន្តលើកឡើង ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា ជាមួយនឹងចំណាត់ការណ៍យោ ធារបស់ទួរគី គឺនាំមកនូវ លក្ខខ័ណ្ឌថ្មី នៅក្នុងការប៉ះទង្គិច នៅក្នុងតំបន់​។ សារព័ត៌មាន the Hurri- yet Daily News ដកស្រង់សម្តីលោកនាយករដ្ឋមន្រ្តី គូសបញ្ជាក់ក្តែងអោយដឹងថា ៖ ជាមួយនឹងវត្ត មានប្រទេសទួរគី ដែលបានប្រើប្រាស់កម្លាំងរបស់ខ្លួន ប្រកបទៅដោយប្រសិទ្ធភាពនោះអាចនាំមក នូវផលវិបាកដែលឈានទៅដល់ បម្រែបម្រួល សង្រ្គាមហ្គេម នៅ  ក្នុង  ប្រទេសស៊ីរី អ៊ីរ៉ាក់ ក៏ដូចជា នៅក្នុងតំបន់ អ្នកទាំងអស់គ្នា គួរតែបានដឹងឮរឿងទាំងនោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Turkey