CamNews

តារា 

លើកនេះបានឃើញមុខមិត្តស្រីរបស់ James jirayu ច្បាស់ៗថា ពិតជាបានទៅដើរលេងនៅក្រៅប្រទេសជាមួយគ្នាមែន

ថៃ ៖ តារាសម្តែងថៃល្បីៗនាង Taew Natapohn, Toey Jarinporn, Alek Teeradetch, Ton Arch, Mew Nittha, Hi-So Shane, James Jirayu និងមិត្តស្រីរបស់លោកបានរួមដំណើរទៅជាមួយផងដែរ ក្នុងដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន ។ 

នៅក្នុងក្លឹបវីដេអូដែលបានផុសដោយ នាង Taew Natapohn នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ក្នុងថ្ងៃខួបកំណើតរបស់លោក A-Tiwakorn ដែលជាជាងផាត់មុខជំនាញភេទទីបីម្នាក់ ក៏បានបង្ហាញមុខរបស់នាង Foam យ៉ាងច្បាស់ជាមួយនិងស្នាមញញឹមដ៏ស្រស់ស្អាត ។ នៅក្នុងនោះផងដែរ មិត្តស្រីរបស់លោក James jirayu ក៏បានកាន់កាមេរ៉ា ពាក់អាវយឺត ជាមួយនិងសក់ដ៏រលោងផងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: James jirayu Foam