CamNews

គ្រោះថ្នាក់ 

ស្លាប់យកកូនស្រី ២ នាក់ទៅជាមួយ ដោយបោះទម្លាក់ ពីជាន់ ទី ១១ មុននឹង លោតសម្លាប់ខ្លួន

គ្រោះថ្នាក់ ៖ បុរសជាឪពុកម្នាក់ បានបោះទម្លាក់កូនស្រីរបស់  ខ្លួន​ ២ នាក់ ពីជាន់ទី ១១ មុននឹងធ្វើ អត្តឃាតលោតសម្លាប់ខ្លួន តាមក្រោយ ខណៈរឿងហេតុគ្រោះថ្នាក់ ដ៏ រន្ធត់មួយនេះ បានកើតឡើង នៅក្នុងស្រុក Ruichang ខេត្ត Jiangxi ប្រទេសចិន ។


សារព័ត៌មានរដ្ឋចិន អោយដឹងថា កូនស្រីទាំង ២ នាក់ ដែលត្រូវ ជា ជនរងគ្រោះ និងត្រូវជាបងប្អូន នឹងគ្នានោះ ម្នាក់មានវ័យ ៨ ឆ្នាំ ​និងម្នាក់ទៀតមានវ័យទើបតែ  បាន ៥ ឆ្នាំ ។ សាក្សីឃើញហេតុការ គូសបញ្ជាក់អោយដឹងថា បុរសជាឪពុកបានអូសទាញ   កូន ស្រីទាំង ២ នាក់​ចេញពី អាគាររស់នៅ ទៅកាន់រានហាល មុន   នឹង  ចាប់ បោះទម្លាក់ពួកគេចុះ មក  ក្រោម នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃពុធ (ម៉ោងក្នុងស្រុកប្រទេសចិន) ជាលទ្ធផល ទាំង ៣ នាក់ ឪពុកកូនបានស្លាប់បាត់បង់ជីវិតនៅកន្លែង កើតហេតុ ។


បើតាមការគូសបញ្ជាក់ ពីអ្នកជិតខាង ជិតកន្លែងកើតហេតុខាងលើ បញ្ជាក់  អោយដឹងថា បុរសជា ឪពុករូបនេះ មានការងារ ជាកម្មករ ខណៈប្រពន្ធរបស់លោក បានចុះចោលលោក នាពេលថ្មីៗនេះ ទោះជាយ៉ាងណាក៏ដោយចុះ អាជ្ញាធរពាក់ព័ន្ធ កំពុងតែតាមដាន និង ស៊ើបអង្កេតករណីគ្រោះថ្នាក់ អត្តឃាតនាំយកកូនស្រី ២ នាក់ទៅជាមួយនឹងលើកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC