នៅពេលខ្លះ យើងទាំងអស់គ្នាជួបនឹងការស្រេកទឹក ក៏ប៉ុន្តែតើអ្នកអាចស្រម៉ៃបានទេថា តើវាមានអារម្មណ៍បែបណា នៅពេលស្រែកទឹក អស់រយៈពេលជាច្រើនថ្ងៃ? ប្រសិនបើមនុស្ស យើងមិនបានផឹកទឹក អស់រយៈពេលពី៥ ទៅ៦ថ្ងៃ មនុស្សនឹងស្លាប់។ ដោយឡែកអារម្មណ៍ ស្រេកទឹកគឺគ្រាន់តែជាវិធី នៃរាងកាយក្នុងការប្រាប់យើង ឲ្យបន្ថែមសារធាតុរាវ តែប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យ មានការស្រេកទឹក គឺបង្កឡើងដោយការផ្លាស់ប្តូរ សារធាតុដែលមាននៅក្នុងអំបិលនៃឈាមរបស់យើង។ ហើយយើង អាចដឹងបានថា មានអំបិល និងទឹកមួយចំនួននៅក្នុឈាមរបស់យើង។ នៅពែលដែលវា មានការផ្លាស់ប្តូរដោយ មានអំបិលកាន់តែច្រើន ឡើងៗទាក់ទងនឹងទឹកនៅ ក្នុងឈាមរបស់យើង ការស្រេកទឹក ក៏បានកើតឡើង។
មានផ្នែកមួយ នៃខួរក្បាលរបស់យើង គេហៅថា មជ្ឈមណ្ឌលស្រេកទឹក។ វាបានធ្វើការឆ្លើតបជាមួយនឹងអំបិលមួយចំនួន នៅក្នុងឈាម របស់យើង។ នៅពេលផ្លាស់ប្តូ វាបានបញ្ចួនដំណឹងត្រឡប់ទៅរកបំពង់-ក។ ដំណឹងទាំងនេះធ្វើដំណើរ ទៅកាន់ខួរក្បាល ហើយវាបូកបញ្ចូល នូវអារម្មណ៍ បែបនេះដែលធ្វើឲ្យយើង និយាយថាសេ្រកទឹក៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង