CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ រន្ធត់ ក្តាន់រត់កាត់ឡានក្រុង បុកទម្លុះចូលកញ្ជក់ មួយពព្រិចភ្នែក

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយដោយ
គេហទំព័រសារព័ត៌មានបរទេស  ស្កាយ កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ
ដឹងថា      សត្វក្តាន់មួយក្បាលពិតជាមានសំណាងហួស  ខណៈពេលដែលវាបានរត់កាត់
ឡានក្រុង   ហើយបានបុក    និង ទម្លុះកញ្ជក់ខាងមុខ  ធ្លាយចូលទៅក្នុងឡានក្រុងតែម្តង
ដោយមិនបានបណ្តាលអោយវាស្លាប់បាត់បង់ជីវិតអីនោះទេ។

លើសពីនេះ បើយោងតាមកាសែតក្នុងស្រុក Johnstown Tribune-Democrat បានបន្ថែម
អោយដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯរដ្ឋ Pennsyl-
vania សហរដ្ឋអាមេរិក។

យ៉ាងណាមិញ   បើយោងតាមសម្តីមន្រ្តីសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ប្រចាំតំបន់ លោក
Josh Yoder បានបញ្ជាក់អោយដឹងថា ភ្លាមៗនោះ អ្នកបើកបររថយន្តប៊ើសមួយនេះ ពិត
ជាមានភាពស្រឡាំងកាំងជាខ្លាំង  ដែលញ៉ាំងអោយលោក  បង្ខំចិត្តឈប់ឡានក្រុងមួយ
រំពេច និងបើកទ្វាររថយន្តក្រុង  អោយក្តាន់មួយក្បាលនោះរត់ចេញទៅបាត់ ។ ពុំមាននរ
ណាម្នាក់    បានទទួលរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់នេះនោះទេ  លោក Josh Yoder
បន្ថែម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic