ព័ត៌មានកីឡា៖ ក្លឹបធំៗប្រចាំនៅអង់គ្លេស កំពុងតែតម្រងជួរគ្នាតាមប្រមាញ់យកខ្សែការពាររបស់ក្លឹប New York Red Bulls គ្រោងនឹងប្រើពេលវេលាត្រឹមតែ ៤៨ ម៉ោងតែប៉ុណ្ណោះ។
ខ្សែការពារជម្រើសជាតិ Polish លេងឲ្យក្លឹប New York Red Bulls របស់ប្រទេសអាមេរិក ដែលមានវ័យទើបតែ ២០ ឈ្មោះ Matt Miazga គ្រោងនឹងត្រូវបានក្លឹបលក់ទៅកាន់ទឹក អង់គ្លេស ដោយរំពឹកទុកត្រឹមតែរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ ខណៈដែលមុសសញ្ញាទីផ្សារ មានដូចជា Arsenal, Chelsea, Liverpool, Manchester City និង Manchester United ។ Matt Miazga ក៏មានចំណាប់អារម្មណ៍ចង់ប្ដូរ បទពិសោធន៍ ទៅលេងក្នុងទឹកដីអង់គ្លេសផងដែរ ហើយម្យ៉ាងវិញទៀត រយៈកិច្ចកុងត្រាបច្ចុប្បន្នក៏ជិតផុតទៅហើយដែរ។
តម្លៃទីផ្សាររបស់ Matt Miazga ត្រូវបានប្រភពគេហទំព័រជាច្រើនអះអាងថា មានតម្លៃខ្លួនត្រឹមតែ ៥ លានដុល្លារប៉ុណ្ណោះ ។
Matt Miazga បានទទួចថា កីឡាករ ចង់មកលេងនៅទឹកដីអង់គ្លេស ព្រោះជាក្ដីស្រម៉ៃដ៏ធំបំផុតរបស់កីឡាករ ។ សម្រាប់ការជឿជាក់ គាត់សង្ឃឹមថា សមត្ថភាពរបស់គាត់ពិតជាអាចប្រឡូកក្នុងទឹកដីនោះបាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espnfc & dailystar