ភ្នំពេញ ៖ ប៉ុន្មានម៉ោងមុនេះ លោក ខៀវ សុភ័គ ដែលត្រូវជាពូរបស់ពិធីការនីរូបស្រស់ អ្នកនាង ខៀវ សានសាណា បានចេញមុខបកស្រាយចំពោះរឿងដែលមហាជនកំពុងតែមានចម្ងល់ថា ហេតុអ្វីបានប្តីប្រពន្ធមួយគូនេះ ត្រូវធ្វើបុណ្យសព ផ្សេងគ្នាបែបនេះ ។
លោក ខៀវ សុភ័គ បានលើកឡើងថា "ហេតុផលដែលក្រុមគ្រួសារសពគិតថា ស្វាមីបានធ្វើអត្តឃាតប្រពន្ធដូច្នេះមានន័យថាគេមិនចង់នៅជួបប្រពន្ធទៀតនោះឡើយ ដូច្នេះការមិនចង់ជួបនេះហើយទើបយើង ក៏ធ្វើទៅតាមការសំណូមពរ។ គឺការមិនចង់ជួប មិនចង់ឃើញ មិនឃើញរបស់ស្វាមីនេះហើយ បានជាបណ្តាលឱ្យ ខាងប្រុសធ្វើបុណ្យផ្សេង ចំណែកឯខាងស្រីធ្វើបុណ្យនៅផ្ទះផ្សេងដូច្នេះ"។
គួរបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ២៧ ខែសីហាកន្លងទៅ នៅក្នុងទីលំនៅរបស់លោក ខៀវ កូណែលដែលជាបងប្រុសបង្កើតរបស់ពិធីការនីរូបស្រស់ អ្នកនាង ខៀវ សានសាណា ដែលមានទីតាំងស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕