CamNews

ព័ត៌មានអន្តរជាតិ 

ថៃ៖ មេបញ្ជាការ កងយោធា បដិសេធមិនជួប ស៊ូថេប

បាងកកប៉ុស្ដិ៍៖ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយឲ្យដឹងថា កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ មេបញ្ជាការ កងយោធាថៃលោក ប្រាយុទ្ធ ចានអូឆា បានបដិសេធ មិនជួប មេដឹកនាំ បាតុករគណបក្ស ប្រជាធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន ហើយលោកបាន និយាយថា វាមានគ្រោះថ្នាក់ណាស់ ប្រសិនណាបើ កងយោធាប្រកាន់ ទៅភាគីណាម្ខាងនោះ។

សេចក្ដីសម្រេចនេះបានធ្វើឡើងបន្ទាប់ពី មេដឹកនាំក្រុមបាតុករ លោក ស៊ូថេប ថងស៊ូបាន បាន ប្រកាសប្រាប់ បក្សពួក របស់លោក ថា រូបលោក នឹងជួបប្រជុំដើម្បីដោះស្រាយបញ្ហា ជាមួយ មេដឹកនាំ កងយោធា និង មេដឹកនាំ មន្រ្តីប៉ូលិស នៅថ្ងៃព្រហស្បតិ៍ នេះ នៅក្នុងការ ប៉ុនប៉ងជាក់ស្តែងមួយ ដើម្បីទទួលបានការ គាំទ្រលើពួកគេ សម្រាប់ កំណែទម្រង់នយោបាយ ក៏ប៉ុន្ដែការជួបប្រជុំនេះត្រូវ បានគេព្រួយបារម្ភថា វាអាចនឹងមានគ្រោះថ្នាក់បើ កងយោធា និងមន្រ្តីប៉ូលីស ប្រកាន់ទៅខាងភាគី ណាមួយ ហើយលោកបាននិយាយថា នេះជាការសម្រេច ចិត្តរបស់កងយោធាគ្រប់រូប។

លោក ស៊ូថេប បាននិយាយថា ការស្នើសុំកិច្ចប្រជុំ ជាមួយមេបញ្ជាការកំពូល និងថ្នាក់ដឹកនាំ កងទ័ព, កងទ័ពជើង ទឹក, កងទ័ពអាកាស និងមន្រ្តីប៉ូលីស គឺជាការចាំបាច់ ប្រសិនបើ ក្រុមអ្នកតវ៉ាចង់ សម្រេចបាននូវ ផែនការ របស់ខ្លួន ដើម្បីឱ្យមាន កំណែទម្រង់ នយោបាយនោះ។ ហើយលោក បានបន្ដទៀតថា កិច្ចប្រជុំនេះ នឹងជួយឲ្យ កងយោធា និងមន្រ្តីប៉ូលីស បានយល់ពី កំណែទម្រង់ ដែលគណបក្សប្រជាថិបតេយ្យបានស្នើឡើង។

លោកស៊ូថេប បានទាមទារឲ្យកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងឲ្យបានមុន ម៉ោង៨ ព្រឹក ថ្ងៃព្រហស្បតិ៍ នេះ ក៏ប៉ុន្ដែ រដ្ឋមន្រ្តីមួយចំនួន មិនបានយល់ពីគោលដៅ របស់លោក ស៊ូថេប ថងស៊ូបាន ថាតើការ ធ្វើកំណែទម្រង់ ប្រទេស ជាតិនោះ ដើម្បីអ្វីនោះទេ។ លោកស៊ូថេប បាននិយាយទៀតថា ថ្ងៃនេះ លោក នឹងធ្វើការជួបជាមួយបណ្ដា អង្គការឯកជន ចំនួន៧ ដើម្បីឲ្យបានដឹងថា អ្វីទៅជាការធ្វើកំណែ ទម្រង់នយោបាយ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: International News