CamNews

មិនគួរឲ្យជឿ 

ក្បួនមង្គលការ ប្រជុំដោយរថយន្តស្ព័រ ទំនើបៗ ច្រើនជាង ៣០ គ្រឿង Hummers និង Ferraris ល្បីទូទាំងប្រទេស

ស្ទើរតែមិនគួរអោយជឿ ៖ ប្រជុំរថយន្តទំនើបរាប់សិបគ្រឿង ក្នុងនោះមានរថយន្តទំនើប Hummers ៤ គ្រឿង និងរថយន្តទំនើប ថ្លៃៗ ច្រើនជាង ៣០​ គ្រឿង  ផ្សេង  ទៀត មានតាំង ពី រ ថយន្ត ស្ព័រ ល្បីម៉ាក់ Ferraris ត្រូវបានគេមើលឃើញថា បង្ហាញវត្តមានរបស់ខ្លួនព្រមគ្នា   នៅតាមបណ្តោយផ្លូវ ក្នុងទីក្រុង
Jinan ខេត្ត Shandong ប្រទេសចិន អំឡុងកម្មវិធី ក្បួនដង្ហែ រៀបមង្គលការគូស្វាមី ភរិយាថ្មី មួយគូ។

គួររំឮកថា ក្បួនដង្ហៃ ដ៏អធឹកអធមមួយនេះ បានធ្វើអោយក្រុមមនុស្ស ប្រចាំ  កន្លែង  កើតហេតុ ផ្អើល មើលគ្រប់ៗគ្នា និងបានផ្តិតរូបថតជាដើម នេះបើតាមការគូសបញ្ជាក់អោយដឹងពីទំព័រសៀងហៃលីស ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ៖ បុរសជាកូនកម្លោះ ជាជនជាតិចិននោះ   មានឈ្មោះថា Zheng Jiajun ជាអ្នកគ្រប់គ្រង ក្លឹបរថយន្តទំនើប នៅទីក្រុង Jinan ខណៈនារី ជាកូនក្រមុំ ជាជនជាតិ រុស្ស៊ី ។ បើយោងតាម សារព័ត៌មាន China News អោយដឹងថា ច្រើនជាង​អាជីពជោគជ័យជាអ្នកគ្រប់ គ្រងក្លឹបរថយន្តទំនើបប្រចាំទីក្រុង លោក Zheng ក៏ធ្លាប់បានដើរតួ ជាតារាសម្តែង ដូចគ្នាដែរ ក្នុងខ្សែ ភាពយន្តខ្នាតខ្លី កាលពីពេលកន្លងទៅ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shandong