ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារ ទៅលើមហាវិទ្យាល័យ បណ្តុះបណ្តាល គ្រូបង្រៀនមួយកន្លែង នៅទីក្រុង Kano ប្រទេស នីហ្សេរីយ៉ា បានបណ្តាល អោយ មនុស្ស យ៉ាងហោច ណាស់ ១៥ នាក់ ស្លាប់ បាត់បង់ ជីវិត នេះបើយោងតាម ការ ដក ស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ។
ក្រុមវាយប្រហារ បានធ្វើការបាញ់បោះ ជាមួយនឹង ក្រុមមន្រ្តីប៉ូលីស នៅ ខាងក្រៅ បរិវេណមហាវិទ្យា ល័យ មុននឹងរត់ចូលទៅខាងក្នុង សំណង់អាគារ ។ ប្រភពបញ្ជាក់ថា ក្នុងនោះ មនុស្ស ៣៤ នាក់ផ្សេង ទៀតបានទទួលរងរបួសធ្ងន់ និង ស្រាល ។ មិនទាន់ច្បាស់ នៅ ឡើយទេ ថាតើ អ្នកណានៅពីក្រោយ រឿងនេះ អ្នកណាជាអ្នកត្រូវតែទទួលខុសត្រូវ តែជាការសង្ស័យ គឺបានធ្លាក់ទៅលើ ក្រុមសកម្មប្រយុទ្ធ Boko Haram ដែលធ្លាប់បានធ្វើកុបកម្ម វាយប្រហារ ប្រទេស នីហ្សេរីយ៉ា ចាប់តាំងពីឆ្នាំ ២០០៩ ។
មន្រ្តីផ្លូវការ ប្រចាំតំបន់ អះអាងបន្តអោយដឹងថា ក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត ពីររូបផ្សេងទៀត ក៏បាន ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារលើកនេះ ដូចគ្នាដែរ ។
លោក Sanusi Umar ជាបេក្ខភាពគ្រូបង្រៀន មួយរូប សរបញ្ជាក់អោយដឹងថា ពួកយើងបានឮសម្លេង គ្រាប់កាំភ្លើងផ្ទុះ ជាច្រើនគ្រាប់ នៅឯមាត់ទ្វារច្រកចេញចូល រយៈពេល ២ ទៅ ៣ នាទីក្រោយពួកយើង បានឮសម្លេងផ្ទុះនៅឯសាលមហាស្រព មហាវិទ្យាល័យ ។ ក្រុមវាយប្រហារ ស្ថិតនៅក្នុងឈុតសម្លៀក បំពាក់ឈុត ហើយបានរត់ចូល និង ធ្វើការបាញ់រះ គ្រប់ទីកន្លែង ។
ដោយឡែក Goodluck Jonathan បេក្ខភាព ប្រធានាធិបតី បានធ្វើការថ្កោលទោស ចំពោះ ការវាយប្រ ហារលើកនេះ ដោយលោកបានហៅថា ជាការវាយប្រហារ បន្លាច ដ៏អាក្រក់ជាទីបំផុត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី