ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបាន
ចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា ក្រុមអ្នកវិទ្យាសា
ស្រ្តជំនាញខាងបុរាណវត្តុ បានរកឃើញផូស៊ីលសត្វដាយនូស័រ ពោលគឺកន្ទុយដែលមានប្រ
វែងដល់ទៅជាង ៥ ម៉ែត្រ នៅលើវាលខ្សាច់ភាគខាងជើងប្រទេសម៉ិចសិក។
គួររំឭកផងដែរថា ផូស៊ីលកន្ទុយសត្វដាយនូស័រដែលមានប្រវែងដល់ទៅ ៥ ម៉ែត្រមួយនេះវា
គឺជាការរកឃើញជាលើកដំបូងនៅក្នុងប្រទេសមួយនេះ។ លើសពីនេះទៅទៀត ប្រភពសារ
ព័ត៌មានដដែល បន្ថែមថា ផូស៊ីលមួយនេះ មានអាយុកាលដល់ទៅ ៧២ លានឆ្នាំមុន
ឯណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ