CamNews

ព័ត៌មានអន្តរជាតិ 

សហរដ្ឋ​អាម៉េរិក ដាក់​ឱសានវាទ ឲ្យស៊ីរី​ប្រគល់​អាវុធ​គីមី ក្នុងរយៈពេល ១សប្ពាហ៍

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ព្រមានមេដឹកនាំស៊ីរី បើមិនប្រគល់អាវុធ គីមីទាំងអស់
ឲ្យអាម៉េរិកនោះទេ ស៊ីរី នឹងមានភាពប្រថុយប្រថានពីការវាយប្រហារយោធាហើយអាម៉េរិកដឹងថា អាវុធគីមីទាំងអស់ត្រូវបានគ្រប់គ្រងដោយ លោក អាល់ហ្សាត និង ប្អូនប្រុស។

យោងតាមទីភ្នាក់សារព័ត៌មានអន្តរជាតិ នៅថ្ងៃ អង្គារ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៣ នេះបានឲ្យដឹង
ថាលោក ចន ឃែរី រដ្ឋមន្រ្តីក្រសូងការបរទេសអាម៉េរិក បានថ្លែងថា អាម៉េរិក និង សម្ព័ន្ធមិត្ត មាន
ភស្តុតាងគ្រប់គ្រាន់  ដែលបញ្ជាក់ថា  យោធារបស់រដ្ឋាភិបាលស៊ីរី  បានប្រើអាវុធគីមី វាយប្រហារ
លើប្រជាពលរដ្ឋរបស់ក្នុងទីក្រុង ដាម៉ាស់ កាលពីថ្ងៃទី ២១ ខែ កក្កដា កន្លងទៅនេះ។

លោកចន ឃែរី បានបញ្ជាក់ទៀតថា អាវុធគីមីទាំងអស់ បច្ចុប្បន្នត្រូវបានគ្រប់គ្រង ដោយប្រធានា
ធិបតី ស៊ីរី បាហ្សា អាល់អាហ្សាត និង ប្អូនប្រុស ឈ្មោះ ម៉ាហឺ រួមទាំងឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់
ទៀត។

លើសពីនេះ រដ្ឋមន្រ្តីការបរទេស អាម៉េរិក បានដាក់ឱសានវាទថា ស៊ីរី នឹងមានប្រឈមមុខ ពីការ
វាយប្រហារដោយយោធាពីអាម៉េរិក និង សម្ព័ន្ធមិត្ត  បើរដ្ឋាភិបាលស៊ីរី  មិនព្រមប្រគល់អាវុធគីមី
ទាំងអស់ ក្នុង រយៈពេល ១សប្ពាហ៍៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: International News