ព័ត៌មានអន្តរជាតិ ៖ អ្នកជំនួញប្រុស ដែលមានលុយរាប់សិបលានមា្នក់ ត្រូវបានចាប់ឃាត់ខ្លួន
ខណៈពេលដែលលោក ត្រូវបានចោទប្រកាន់ពីបទ ធ្វើអោយអាយុជីវិតកូនប្រុសតូច របស់ខ្លួន
ប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការមានគ្រោះថ្នាក់ បន្ទាប់ពីអនុញ្ញាតអោយគេបើករថយន្តទំនើប
Ferrari ដើម្បីជាការប្រារព្ធ ក៏ដូចជា អបអរសាទរកម្មវិធីខួបកំណើតឈានចូលវ័យ ៩ ឆ្នាំ របស់
កូនប្រុសខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយដោយគេហទំ
ព័រសារព័ត៌មានបរទេស ស្កាយ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ។ ដោយឡែក បើ
និយាយពីឪពុក ដែលជាជនជាប់ចោទរូបនោះវិញ មានឈ្មោះ Mohammed Nisham ត្រូវបាន
ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីស ដែលក្រោយមក លោកក៏ត្រូវបានដោះលែងវិញ
បន្ទាប់ពីបានពិន័យជាសាច់ប្រាក់ 5,000 rupees (£60) និង ធ្វើការដាស់តឿន ដោយព្រមានថា
នឹងមានអោយមានករណីនេះ កើតឡើងជាថ្មីម្តងទៀតនោះទេ។
គួររំឭកផងដែរថា ឪពុកដែលជាអ្នកជំនួញប្រុសរូបនោះ ជាអ្នកជំនួញធំមួយខាងអចលនទ្រព្យ
និងកប្បាល ខណៈពេលដែលលោក មានរថយន្តទំនើប ដល់ទៅជិត ២០ គ្រឿង ដែលស្មើនឹង
សាច់ប្រាក់ £2.6m ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ