យល់ដឹង៖ តាមការស្រាវជ្រាវមួយរបស់ សាកលវិទ្យាល័យ Pennsylvania ប្រទេសសូវីនៀរ
ថ្មីៗនេះ បានអោយដឹងថា ចំនួនគលានុបដ្ឋាយិកាជាច្រើន ហាក់បីដូចជាប្រឈមមុខនឹងជម្ងឹ
ក៏ដូចជាមានអារម្មណ៍តានតឹងផងដែរ ខណៈដែលពួកគេ មានការយកចិត្ដទុកដាក់ មើលថែ
ទាំ អ្នកជម្ងឺខ្លំាងពេក។
តាមការបង្ហាញរបស់សាកលវិទ្យាល័យ សូវីនៀរបានបង្ហាញថា ក្រុមគ្រូពេទ្យ អាចមានភាគ
រយច្រើន ក្នុងការមានជម្ងឺ ជាពិសេស គឺអាចមានអារម្មណ៍តានតឹងច្រើន បើសិនក្រុមគ្រូពេទ្យ
ទាំងអស់ប្រឹងប្រែង មើលថែទំាអ្នកជម្ងឺខ្លំាងពេក។ នោះមានន័យថា នៅពេលដែលអ្នកជម្ងឺមក
ច្រើនកកកុញ ក្រុមគ្រូពេទ្យទាំងអស់ មានភាពមមាញឹកយ៉ាងខ្លាំង ពោលគឺសឹងតែមិនបានពិ
សារបាយ ឬយកពេលសម្រាកផង។ នេះជាលទ្ធផលដែលបណ្ដាលអោយ ក្រុមគ្រូពេទ្យ មាន
ជម្ងឺ ឈឺក្បាល និង stress ជាដើម។
លោកវេជ្ជបណ្ឌិត Ramon Lyonent គ្រូពេទ្យប្រចាំក្រុង ល្យាប្យានា ប្រទេសសូវីនៀរ បាននិ
យាយថា ក្រុមគ្រូពេទ្យទាំងអស់ គួរតែយកចិត្ដទុកដាក់ចំពោះសុខភាពខ្លួនឯងអោយបាន
ច្រើន ពោលគឺត្រូវធ្វើការអោយមានពេល សម្រាកគ្រប់គ្រាន់ មានពេលញាំបាយ សម្រាក
និងការកំសាន្ដផងដែរ៕
ដោយ៖ សារិន
ប្រភព៖ dailymail