CamNews

ព័ត៌មានអន្តរជាតិ 

"ថាមែនមែន"​ ក្រោយ Obama ទូរស័ព្ទ ដោយផ្ទាល់ ទៅសមភាគី ឥលូវខ្ចីដៃ កម្ទេច ISIS បានហើយ

ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារ យន្តហោះ គ្មានមនុស្សតាមអាកាស ជាលើកដំបូង ប្រឆាំងទៅនឹងក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយមនៅភាគខាងជើង ស៊ីរី តាមរយៈការ ប្រើប្រាស់ មូលដ្ឋានទ័ពអាកាស ប្រទេសទួរគី ជាលើកទី ១ នេះ ​បើយោងតាមសេចក្តី រាយការណ៍ ពីមន្ទីរបច្ចកោណ សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ដើមសប្តាហ៍នេះ រដ្ឋាភិបាលពីរដ្ឋធានី វ៉ាសិនតោន   ទទួលបានសិទ្ធអនុញ្ញាតអោយ ប្រើប្រាស់សម្បទា យោធា ទ័ពអាកាស ប្រឆាំងទៅនឹងក្រុម ឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ដែល ពិ ភពលោកបានស្គាល់ថា ឈ្លើងសង្គ្រាម ISIS ។ អំឡុងថ្ងៃពុធ កន្លងទៅនេះ អ្នកនាំពាក្យអោយមន្ទីរ បច្ចកោណសហរដ្ឋអាមេរិក អោយដឹងថា យន្តហោះគ្មានមនុស្សបើក បានបើកការវាយប្រហារ ជា លើកដំបូងរបស់ខ្លួន នាដើមសប្តាហ៍ថ្ងៃច័ន្ទ ពីមូលដ្ឋានទ័ពអាកាស Incirlikនិងកំពុងតែត្រៀងជើង ព្រួលក្នុងការរៀបចំវាយប្រហារ នៅក្នុងប្រទេស ស៊ីរី ដោយកង  កម្លាំង យន្តហោះចម្បាំង សហរដ្ឋ អាមេរិក ។

យន្តហោះគ្មានមនុស្ស បើកសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ទៅលើមូលដ្ឋាន យោធារបស់ ISIS នៅក្នុងប្រទេសស៊ីរី បានសម្រេច ពិតប្រាកដមែន ដោយវាយប្រហារចំគោលដៅប៉ុន្តែតួរលេខ នៃក្រុមសកម្មជន រងគ្រោះ និងស្លាប់ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។ រដ្ឋមន្រ្តីក្រសួងការ បរទេស Mevlut Cavusoglu អោយដឹងថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លូវការ ជាមួយនឹងសមភា គីសហរដ្ឋអាមេរិក ពួកយើងចាប់ប្រតិបត្តិការ ដោយ បើកនូវមូលដ្ឋានទ័ពអាកាស Incirlik ផ្ទាល់តែ ម្តង ៕

- អាន ៖ ISIS ស្លឈាម ក្រោយ Obama ទូរស័ព្ទ ដោយផ្ទាល់ ទៅទួរគី "តោះយើង សហការណ៍គ្នា"

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Uighurs