ព័ត៌មានអន្តរជាតិ ៖ ជាការពិត ទាក់ទិនទៅនឹងចំណាត់ការ នយោបាយបរទេស សហរដ្ឋអាមេរិក កាល ពីពេលកន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ធ្លាប់បានចុះផ្សាយ ជាបន្តបន្ទាប់ ស្តីអំពី បទអន្តរាគមន៍ របស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារ តាមអាកាស ទៅលើក្រុមសកម្មប្រយុទ្ធ ដ៏ សកម្ម រដ្ឋអ៊ីស្លាម ជ្រុលនិយម IS ដែលកំពុងមានវត្តមាន និង ឥទ្ធិពលជាខ្លាំង នៅក្នុងប្រទេស អ៊ីរ៉ាក់ ។
ដោយមើលឃើញថា ស្ថានភាពក្នុងប្រទេស អ៊ីរ៉ាក់កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុល និយម IS ធ្វើការវាយប្រហារ ជាច្រើនលើកច្រើនសា វាយប្រហារ ដោយមានការសម្លាប់ រង្គាល ពលរដ្ឋ ស្លូតត្រង់ បន្ទាប់ពី វាយប្រហារទៅលើសម្បទា ក៏ដូចជា ហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេសមួយ ចំនួន អា មេរិក ពោល ចំណាត់ការរដ្ឋាភិបាល មានលោក អូបាម៉ា ជាប្រមុខរដ្ឋ ក៏បានសម្រេចចេញ បញ្ជាអោយ ពលទាហានរបស់ខ្លួន បើកការវាយប្រហារ តាមអាកាស ទៅលើក្រុមឧទ្ទាម មួយនេះ គោលបំណង ដើ ម្បីធានាអោយបានថា ពុំមានការគំរាមគំហែង ដល់ជនស៊ីវិល ក៏ដូចជា បេក្ខភាព អ្នក កាទូត ដែលមាន វត្តមាននៅទូតសហរដ្ឋអាមេរិក ក៏ដូចជា សម្បទា អាមេរិក មួយចំនួនផ្សេងទៀត ព្រម ទាំងជាការផ្តល់ នូវជំនួយ ដល់កងកម្លាំងប្រទេស អ៊ីរ៉ាក់ ដែលកំពុងតែមានបញ្ហាប្រឈម ។ ខាងក្រោមនេះ គឹជាខ្សែអា ថ៍វីដេអូ ស្តីពីការវាយប្រហារ តាមអាកាស កន្លងមក ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
- អាន ៖ នៅតែសកម្ម យុទ្ធនាការធម៌ក្កៅ សហរដ្ឋអាមេរិក នៅតែមាន វាយប្រហារ តាមអាកាស ទៀតហើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី ឡាយឡីក យូធូប