CamNews

ព័ត៌មានអន្តរជាតិ 

កាត់ក្បាល សម្លាប់អ្នកកាសែតម្នាក់ ដោយមានថតជាវីដេអូ ជាការសងសឹក ការប្រហារ​ តាមអាកាស របស់សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធ ផ្តាច់រដ្ឋ អ៊ីស្លាមជ្រុលនិយម បានចេញផ្សាយនូវវីដេអូ អនឡាញ មួយបញ្ជាក់អោយដឹង ស្តីពីវិនាទី កាត់ក្បាល អ្នកកាសែតម្នាក់ របស់   សហរដ្ឋ​​ អាមេរិក ឈ្មោះ  James Foley ក្រោយពីគាត់បានបាត់ខ្លួនតាំងពី ឆ្នាំ​២០១២ មកម្ល៉េះ នេះបើតាមការអោយដឹង ពីទំព័រប៊ីប៊ីស៊ី ។

ក្រុមសកម្មប្រយុទ្ធ ផ្តាច់រដ្ឋ អ៊ីស្លាមជ្រុលនិយម IS បានបញ្ជាក់ក្តែងៗ អោយ  ដឹងថា  ករណីសម្លាប់អ្នក កាសែតលើកនេះ គឺជាការសងសឹក ទៅនឹងប្រតិបត្តិការ វាយប្រហារ  តាម អាកាស របស់សហរដ្ឋអាមេ រិក ប្រឆាំងទៅលើក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ។

លោកស្រី Diane ត្រូវជាម្តាយ លោក Foley គូសបញ្ជាក់នៅលើទំព័រ ហ្វេសប៊ុក អោយដឹងថា លោកស្រី ពិតជាមានមោទនភាព ចំពោះកូនលោកស្រីជាខ្លាំង ខណៈពេល   ដែលគាត់  បាន ចំណាយ អាយុជីវិត របស់គាត់ ព្យាយាម បង្ហាញពិភពលោក ពីភាពឈឺចាប់     របស់ ក្រុមពលរដ្ឋ ស្លូតត្រង់ នៅក្នុងប្រទេស ស៊ីរី ។

ដោយឡែក សេតវិមាន គូសបញ្ជាក់អោយដឹងថា  បើសិន ណា  វីដេអូនេះ វាពុំមែនជាការខ្លែងបន្លំ នោះ ទេ អាមេរិកពិតជារងនូវការរន្ធត់ជាខ្លាំង ។ "  លោកស្រី  Caitlin Hayden អ្នកនាំពាក្យ តំណាងអោយ នា យកដ្ឋានសន្តិសុខ សហរដ្ឋអាមេរិក បើសិនណា វីដេអូនោះ  ជារឿងពិត  ច្បាស់ណាស់​ ពួកយើងពិតជា ត្រូវបានបំភ័យ ដោយការសម្លាប់យ៉ាងសាហាវ ទៅលើ អ្នកកាសែត  អាមេរិក មួយរូប ដែលពុំបានដឹងអ្វី ទាល់តែសោះ " ។

គួរបញ្ជាក់ថា លោក Foley គឺជាអ្នកកាសែត     បម្រើការអោយ  America's Global Post ក៏ដូចជា​ប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនទៀត រួមមានដូចជា ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA