នៅថ្ងៃទី២៤ ដល់៣០កញ្ញា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡានឹងរៀបចំការប្រកួត
ជ្រើសរើសជើងឯក កីឡាទូកប្រពៃណីនិងទូកកានូ-កាយ៉ាក់មួយ នៅតាមដងទន្លេសួនច្បារ
ក្រុងតាខ្មៅខេត្តកណ្តាល។
ទំព័ររបស់គណកម្មធិការអូឡាំពិកកម្ពុជា បានអោយដឹងថា សកម្មភាពនៃការប្រណាំងនេះ
គឺមានជារៀងរាល់ឆ្នាំ លើកលែងតែកាលពីឆ្នាំ២០១១ កន្លងទៅមិនបានរៀបចំឡើយដោយ
សារកត្តា ទឹកជំនន់។
ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការប្រកួត ជ្រើស
រើស ជើងឯកកីឡាទូកប្រពៃណី និង ទូក កានូ-កាយ៉ាក់ បានឲ្យដឹងថា ការប្រកួតនោះ មាន
ទូកប្រពៃណីខ្នាតអន្តរជាតិបុរស-នារីចំណុះ២២នាក់ប្រកួតលើ ចម្ងាយ ១.០០០ម៉ែត្រ និង
ប្រកួតលើចម្ងាយ៥០០ម៉ែត្រ។ ទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់បុរស-នារីប្រកួត
លើចម្ងាយ ៥០០ម៉ែត្រ និង ចម្ងាយ ១.០០០ម៉ែត្រ។
ផ្សេងពីនេះផងដែរក៏មានការប្រណាំងទូកកានូចំណុះ ១ នាក់លើចម្ងាយ ២០០ម៉ែត្រ ទូកកា
យ៉ាក់ចំណុះ ១នាក់ និង ២ នាក់ចម្ងាយ ២០០ម៉ែត្រ។ ឯមួយវិញ្ញាសាទៀតគឺការប្រណាំង
ទូក កានូចំណុះ ១ នាក់លើចម្ងាយ៥០០ ម៉ែត្រ និងទូកាយ៉ាក់ចំណុះម្នាក់ និង ២នាក់លើ
ចម្ងាយ ៥០០ ម៉ែត្រ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ nocc