ព័ត៌មានអន្តរជាតិ ៖ ដោយមានទំហំធំ ដល់ទៅប៉ុន ក្រុង Chicago និងមានកម្រាស់ដល់ទៅ រាប់ រយម៉ែត្រ ខណៈវាត្រូវការពេលវេលាដល់ទៅ ១ ឆ្នាំ ដើម្បីរលាយបាត់នោះ បេក្ខភាព ភ្នំទឹកកកយក្ស ដែលបានបាក់ធ្លាក់ចូលទៅក្នុងសមុទ្រនោះ បានធ្វើអោយ អង្គការ ណាសា ប្រកាសអាសន្ន នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ភ្នំទឹកកកយក្ស ដែលបានបាក់ចូលទៅក្នុងមហាសមុទ្រ អង់តាកទិកនោះ មានឈ្មោះថា B31 ជាបេក្ខភាព ផ្ទាំងទឹកកក យក្សមួយ មានទំហំធំបំផុត នៅលើ ភពផែនដី ខណៈវាមានទំហំដល់ទៅ ៦៦០ គីឡូម៉ែត្រ ការ៉េ និងមានកម្រាស់ប្រមាណជាង ៥០០ ម៉ែត្រ ឯណោះ ហើយអ្វីដែលជាការ ព្រួយបារម្ភ របស់អ្នកវិទ្យាសាស្រ្ត មកពី អង្គការ ណាសា នោះ អោយដឹងថា ការរំលាយរបស់វា អាចនឹងនាំអោយមានការកើនឡើង កំពស់នីវូទឹកសមុទ្រ ខណៈ វត្តមានរបស់វា អាចនឹងរសាត់អណ្តែត ទៅលើផ្លូវរថ នៃ បណ្តាកាប៉ាល់ និង នាវា ផ្សេងទៀត ដែល អាចបង្កជាហានិភ័យ តាមរូបភាពណាមួយ ។
លោក Robert Marsh អ្នកវិទ្យាសាស្រ្ត មកពីសកលវិទ្យាល័យ University of Southampton បាន ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា បេក្ខភាព ផ្ទាំងថ្នទឹកកក ដ៏ធំមហិមាមួយនេះ វាត្រូវការពេលវេលា យ៉ាងហោចណាស់ ដល់ទៅ ១ ឆ្នាំ ក្នុងការរលាយបាត់ វត្តមានរបស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ