ធៀបជាមួយនឹងប្រភេទឈាមផ្សេងៗ បុរសដែលមានឈាមប្រភេទ A តែងមានកម្រិតនៃ ការរួម
ភេទខ្លាំងបំផុត បើទោះជាការឡើងគ្រែនោះមានរយៈពេលមិនវែង។
១/ បុរសដែលមានឈាមប្រភេទ A
តាមការស្ទាបស្ទង់មានអោយដឹងថា រយៈពេលមធ្យមនៃការ “ឡើងគ្រែង” របស់បុរសមានឈាមប្រ
ភេទ A នេះគឺ ប្រហែល ៤នាទី និង ២៦វិនាទី ដែលស្ថិតនៅក្នុងក្រុមដែលមានការរយៈពេលខ្លីបំផុត
ក្នុងការរួមភេទ បើធៀបជាមួយនឹងក្រុមទាំង ៣ផ្សេងទៀត។
ប៉ុន្ដែចំណុចល្អរបស់ក្រុមនេះគឺ “រួមភេទបានញឹកញាប់” ។ ជាមធ្យម ពួកគេអាចរួមភេទបានរហូតដល់
១៦៩ដង/ឆ្នាំ(ប្រហែល ១ដង/១,៨៦ថ្ងៃ)។
ជាងនេះទៅទៀត នៅពេល “ចូលសមរភូមិ” បុរសដែលមានឈាមប្រភេទនេះ មានវិធីច្រើនក្នុងការ
ធ្វើអោយភាគីម្ខាងទៀតបានសុខស្រួល និងជួយអោយអ្នកទាំងពីរបានឡើងដល់ “ឋានសួគ៌” ក្នុងរយៈ
ពេលខ្លី។ ពួកគេតែងធ្វើជាអ្នកគ្រប់គ្រង “សមរភូមិ” នាំដៃគូចូលទៅក្នុង“ឆាកប្រយុទ្ធ” ដោយធម្មតានិង
ងាយស្រួល ព្រមទាំងប្ដេជ្ញាចិត្តធ្វើអោយដៃគូឡើងដល់ចំណុចកំពូលទើបបញ្ចប់ “បេសកកម្ម”។
យោងតាមក្រុមអ្នកជំនាញការ បុរសដែលមានប្រភេទឈាមខាងលើ តែងសមស្របជាមួយនឹងនារី
ដែលមានឈាមប្រភេទ A និង O។
២/ បុរសដែលឈាមប្រភេទ B
ក្រុមបុរសប្រភេទនេះ តែងមានការយល់ឃើញល្អចំពោះរឿង “លើគ្រែ” ពួកគេមិនចូលចិត្តត្រូវទទួល
សម្ពាធដោយសារទំនាស់តូចតាចប្រចាំថ្ងៃណាមួយ ដែលកើតក្នុងរវាងប្ដី និងប្រពន្ធ។ ជាមួយពួកគេ
ស្នេហា និងផ្លូវភេទគឺមិនមានទំនាក់ទំនងពិសេសណាមួយជាមួយគ្នានោះទេ ព្រោះថា ពួកគេអាចរួម
ស្នេហ៍ជាមួយមនុស្សដែលខ្លួនគ្រាន់តែយល់ថាសមស្របជាមួយខ្លួន។
បុរសមានឈាមប្រភេទនេះ អាចនិយាយបានថាគឺជា “ជើងឯក” ផ្នែក “ឡើងគ្រែ”មានរយៈពេលជា
មធ្យមប្រមាណជា ៧នាទី និង១១វិនាទី។ ប៉ុន្ដែបើធៀបនឹងបុរសមានឈាមប្រភេទ A ភាពញឹកញាប់
របស់ពួកគេទាបជាង គឺប្រមាណជា ១៥៨ដង/ឆ្នាំ(១ដង/២,៣១ថ្ងៃ)។
បុរសដែលមានឈាមប្រភេទ B “ចូលសមរភូមិ” ដោយថ្នមៗ និងសមស្របជាមួយដៃគូជាងបើធៀប
នឹងក្រុមបុរសមានឈាមប្រភេទ A ។
៣/ បុរសមានឈាមប្រភេទ AB
ផ្ទុយពីបុរសដែលមានឈាមប្រភេទ B បុរសមានឈាមប្រភេទ AB មានភាពហិង្សា ចំពោះរឿងផ្លូវ
ភេទ ។ ជាមួយពួកគេ ផ្លូវភេទគឺត្រូវតែមានទំនាក់ទំនងជាមួយស្នេហា មានស្នេហាទើបមានការឆ្លង
កាត់រឿងលើគ្រែ។ ប៉ុន្ដែ ពួកគេក៏ជាអ្នកថែរក្សាភ្លើងស្នេហ៍ក្នុងពេលចូល“សមរភូមិ”និងបំពេញបំណង
ដៃគូទៅតាមចិត្តរបស់ខ្លួន។
រយៈពេលនៃការរួមភេទរបស់បុរសនេះ ជាមធ្យមគឺប្រមាណជា ៦នាទី និង ១០វិនាទី ចំនួននៃការរួម
ភេទក្នុងមួយឆ្នាំ ១៧៣ដង(១ដង/២,១ថ្ងៃ) ។ ប្រសិន “រួមដៃ” ជាមួយនារីដែលមានឈាមប្រភេទ A បុរសនេះនឹងបញ្ចេញកម្លាំងខ្លាំងជាងពេលណាៗទាំងអស់។
៤/ បុរសមានឈាមប្រភេទ O
ជាមួយបុរសប្រភេទនេះ រឿងលើគ្រែ ត្រូវបានពួកគេចាត់ទុកថាមានកំណត់រយៈពេល និងប្រៀបដូច
ជាបាយព្រឹក បាយល្ងាយដែលមិនអាចខ្វះបាន ។ បើទោះជាពួកគេបង្ហាញពីភាពខ្លាំងក្លាជាមួយរឿង
លើគ្រែ ប៉ុន្ដែជួនកាល ពួកគេក៏បែរជាព្រងាយកន្ដើយ ។ ប្រការនេះនាំអោយដៃគូពិបាកទ្រាំ និងខឹង
សម្បារ។
រយៈពេលជាមធ្យមនៃការ “ចូលសមរភូមិ” របស់បុរសដែលមានឈាមប្រភេទនេះ គឺ ៥នាទីនិង ៣២
វិនាទី ចំណែកភាពញឹកញាប់គឺ ១៨០ដង/ឆ្នាំ(១ដង/១,៩១ថ្ងៃ)៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yahoo